ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការខណ្ឌ៧មករា ចុះបិទហាងអ៊ីនធើណេត២៨ខេ ដែលពាក់ព័ន្ធល្បែងល្មើសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះខណៈ៧មករា កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ បានចុះបង្ក្រាប បិទទីតាំងអ៊ីនធើណេតមួយកន្លែង ដែលលួចបង្កប់ល្បែងភ្នាល់បាល់ល្មើសច្បាប់។

ករណីនេះធ្វើឡើងតនៅចំណុចហាងអ៊ីនធើណេត២៨ខេ ផ្លូវ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បញ្ជាក់ថា សមត្ថកិច្ចបានរិបអូសលុយមួយចំនួនធំ និងកុំព្យូទ័រជាង១០គ្រឿង ហើយករណីបង្ក្រាបនេះដឹកនាំដោយលោក ហៀក សុខលាង គណៈបញ្ជាការឯកភាពរងខណ្ឌ៧មករា រួមជាមួយអធិការទទួលផែននគរបាលយុត្តិធម៌ផងដែរ ៕ ស រស្មី


ចែករំលែក៖