ព័ត៌មានទាន់ហេតុការណ៍៖

ខឹងជេរ​គ្នា​តាម Facebook ពេលឃើញ​នៅ​ខាងក្រៅ​ប្រហាក់ប្រហែលមុខ នាំគ្នាព្រួតវាយ​បែកក្បាល​ មានអីវាយច្រឡំ​

ចែករំលែក៖

​ភ្នំពេញ ៖ ខឹង​ជេរ​ប្រមាថ​គ្នា​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​ដល់​ពេល​ជិះ​ម៉ូតូ​ឃើញ​មុខ​ស្រ​ដៀង​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កបាន ហូត​ខ្សែក្រវាត់​វាយ​រយះ​ក្បាល​ទើប​ដឹង​ថា ច្រឡំ សង​ប្រាក់​ចំនួន​២០០​ដុល្លារ​បញ្ចប់រឿង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ នៅ​មុខ​កងពលតូច​លេខ​៧០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ សុខ សី​ម៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​រយះ​ក្បាល និង​ម្នាក់​ទៀត​ឈ្មោះ សួន សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រ​ទះ ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​មាន​រង​របួស​ទេ ។

ចំណែក​ជន​បង្ក​ទី​១-​ឈ្មោះ វី ជី​ហាក់ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នក​វាយ និង​ឈ្មោះ ចិន ពិ​ទូរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​កំពង់​តែ​ជិះម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​ទឹកក្រូច​លា​យស តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មាន​គ្នា​២​នាក់​បន្ទាប់​មក​ឃើញ​ជន​បង្ក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មាន​​​គ្នា​៣​នាក់ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជ​បង្ក​ឈ្មោះ ជី ហាក់ បាន​យក​ខ្សែក្រ​វ៉ា​ត់​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សុខ សី​ម៉ា ដែល​អង្គុយ​ក្រោយ​គេ​បណ្តាល​ឱ្យ​រយះ​ក្បាល​ផ្នែក​ខាងឆ្វេង ហើយ​ភាគី​បង្ក​ខាងលើ​បាន​បើក​រត់គេច​ខ្លួន​បាត់ ។ ភ្លាម​ៗ​នោះ​ជន​រង​​គ្រោះ​បាន​ជិះ​តាម​រក​មើល​ជន​បង្ក​បាន​ប្រទះ​ឃើញ​ជន​បង្ក​២​នាក់​កំពុង​តែ​អង្គុយ​នៅ​ម្តុំ​ផ្សារ​ឯករាជ្យ ទើប​ជន​រង​គ្រោះ​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​ជន​បង្ក​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​ចោម​ចៅ ។

តាម​ការ​សាកសួរ​ពី​សមត្ថកិច្ច​ជន​បង្ក​ឈ្មោះ វី ជី​ហាក់ បាន​សារភាព​ថា ខ្លួន​ពិតជា​អ្នក​វាយ​ខាង​ជន​រង​គ្រោះ​ពិតមែន ដោយ​វាយ​ច្រឡំ ឃើញ​ជន​រង​គ្រោះ​មុខ​ស្រ​ដៀង​នឹង​បុរស​ម្នាក់​ដែល​ឈ្លោះប្រកែក​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ឆាត​លេង​ហ្វេ​ស​ប៊ុ​ក ទើប​គេ​វាយ​បែប​នេះ ។ ក្រោយ​ពេល​កើតហេតុ​ខាង​ភាគី​រង​គ្រោះ​បាន​ទាមទា​សំណង​ចំនួន​២.០០០​ដុល្លារ តែ​ក្រោយមក​ខាង​តំណាង​ខាង​ជន​បង្ក​សុំ​សម្រួល​ត្រឹម​២០០​ដុល្លារ​បញ្ចប់​នៅ​ប៉ុ​សិ៍្ត​នគរបាល​ចោម​ចៅ ៕ សុខាសែនជ័យ


ចែករំលែក៖