ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅមុខ BURGER KING បរិវេណស្ថានីយប្រេងឥន្ធនៈសូគីមិច

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសជនជាតិកូរ៉េម្នាក់ បើករថយន្ត Highlander បុករថយន្ត PRIUS​ ពេញទំហឹង ដោយសារតែបើកប៉ះគ្នាបន្តិចបន្តួចសោះបែរទៅជារឿងធំ​ ។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌ខាងលើនេះ កើតហេតុនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៧​ នៅត្រង់ចំណុចនៅមុខហាង​ BURGER KING បរិវេណស្ថានីយប្រេងឥន្ធនៈសូគីម៊ិច​ ផ្លូវលេខ៥៩២​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះរថយន្តទាំងពីរ គឺបានប៉ះបន្តិចបន្តួច រួចរថយន្តទាំងពីរ ក៏ខុសផ្លូវគ្នាគឺរថយន្ត PRIUS​ បើកបរតាមផ្លូវលេខ៦០៨​ ចំណែករថយន្តHighlander ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើបុរសជនជាតិកូរ៉េបានបើករថយន្តមកនៅពីមុខរថយន្តម្ខាងទៀតមិនដឹងថា យ៉ាងម៉េច ស្រាប់តែបុរសជនជាតិកូរ៉េ បើករថយន្តមកបុកចំពីមុខរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យគៀបជាប់គ្នាតែម្ដង​ ។​ ​

បើតាមសំដីរបស់អ្នកបើកបររថយន្តPRIUS​បានឲ្យដឹងថា ពេលប៉ះគ្នានោះគាត់បម្រុងឈប់នឹងកន្លែងហើយ តែដោយសារតែឃើញសភាពរបស់ជនជាតិកូរ៉េបែបនោះគាត់ក៏បានបើករថយន្តមករកកន្លែងដែលមានមនុស្សច្រើនទើបឈប់ មកដល់កើតហេតុខាងលើ គាត់បានឈប់រថយន្តហើយស្រាប់តែបុរសជនជាតិកូរ៉េបើកមកបុករថយន្តគាត់តែម្ដង​ ។

ក្រោយពេលកើតហេតុរថយន្តទាំងពីរត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីដោះស្រាយគ្នា​ ៕ ស ដារ៉ា


ចែករំលែក៖