ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តចាប់បញ្ជូនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បាន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ក្នុងនោះ ៣នាក់ បញ្ជូនទៅតុលាការ ម្នាក់បញ្ជូនទៅមណ្ឌលកែប្រែ ។

ហេតុការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកវរសេនីយ៍ទោ ណាម ណម នាយរងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ឱ្យដឹងថា ជនសង្ស័យចំនួន៤នាក់នោះមាន៖ ទី០១/ ឈ្មោះ ទូច វណ្ណៈ ហៅ តា ឥណ្ឌា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់បន្លែ ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន, ទី០២/ ឈ្មោះ រ៉ម បូរិន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករជាងឈើ ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ចាត់ចែង) មានសារធាតុញៀនក្នុងខ្លួន, ទី០៣/ ឈ្មោះ មាស ស្រេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងឈើ ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ចាត់ចែង) និង មានសារធាតុញៀនក្នុងខ្លួន, និង ទី៤/ឈ្មោះ រ៉ៃ វណ្ណៈ ភេទប្រុសអាយុ ១៥ឆ្នាំ មុខរបរគ្មាន រស់នៅភូមិអញ្ចេញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប (ប្រើប្រាស់) មានសារធាតុញៀនក្នុងខ្លួន)។

ក្រោយពីកម្លាំងជំនាញឃាត់ខ្លួនបាន រួមទាំងដកហូតបានវត្ថុតាង មាន៖ ទូរស័ព្ឌដៃចំនួន៣គ្រឿង និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៤ នាក់ ក្នុងនោះ ម្នាក់ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅមណ្ឌលកែប្រែ ចំណែក ៣នាក់និងវត្ថុតាង ទៀត បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖