ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកែច្នៃមួយគ្រឿងដឹកឈើខូចហើយចតចោលលើដងផ្លូវរថយន្តមួយគ្រឿងទៀតមកបុកបណ្តាលឲ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តកែច្នៃមួយគ្រឿង ដឹកឈើខូចហើយចតចោលលើដងផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀតជិះគ្នា៤នាក់មកបុកបណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ ស្ថិតនៅស្រុកព្រៃនប់។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជិត៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ លេខ168 លេខ169 ។

ប្រភពថា រថយន្តកែច្នៃមួយគ្រឿងដឹកឈើអាកាស្យា ដែលខូចហើយចតចោលលើដងផ្លូវ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហុងដា ពណ៍ស ពាក់ស្លាកលេខភ្នំ ពេញ 2E 3353 ទិសដៅភ្នំពេញ ទៅក្រុងព្រះសីហនុ ជិះគ្នា៤នាក់ បានបុកប៉ះនិងរថយន្តកែឆ្នៃដែលខូចចតចោលនេះ បណ្តាលឲ្យ ស្ត្រីម្នាក់ឈ្មោះ អ៊ុក ចាន់ ភេទ ស្រី អាយុ28 ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិ គីរវន្ន ឃុំស្ទឹងឆាយ ស្រុកកំពុងសិលា ខេត្តព្រះសីហនុបានស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើរមានបុរសជាប្តី ឈ្មោះ យិត សុភស័ អាយុ 29ឆ្នាំ និងកូនតូចអាយុ02ឆ្នាំ ព្រមទាំងអ្នកបើកបររថយន្តរងគ្រោះ ឈ្មោះ ខ្លឹង មិនមានរងរបួសនោះទេ៕ ឆ្លាម សមុទ្រ


ចែករំលែក៖