ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចាប់ខ្លួន ខណៈឆែកពួកគេរកឃើញមានលាក់់ទុកនូវកូនកាំបិតចុងស្រួច និងស្នាប់ដៃផង ដែលគេចោទថា កាន់កាប់ជាអាវុធខុសច្បាប់ នៅតាមផ្លូវសាធារណៈ កាលពីវេលាម៉ោង២១ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានអោយដឹងថា៖ ពួកគេត្រូវបានកចាប់ខ្លួន ខណៈកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខកំពុងដាក់គោលដៅចល័តប្រតិបត្តិការឆែកឆេអាវុធជាតិផ្ទុះ នៅលើដងផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញ បានឃាត់ពួកាគេកំពុងជិះម៉ូតូ១គ្រឿងឆែកឆេរកឃើញមានលាក់់ទុកកូនកាំបិតស្រួចចំនួន១ដើមនិងស្នាប់ដៃចំនួន១ទៀតផង ដែលជាការកាន់កាប់អាវុធខុសច្បាប់។
ប៉ូលិសបានពន្យល់ថា÷ ការរដែលសមត្ថកិច្ចចាត់ទុកថា កូនកាំស្រួចនិងស្នាប់ដៃជាអាវុធខុសច្បាប់នោះ គឺដោយសារកន្លងមកមានក្រុមជនល្មើសជាច្រើនបានប្រើប្រាស់អាវុធប្រភេទនេះ វាយនិងភ្ជង់ ឬសម្លាប់គេប្លន់យកទ្រព្យសម្បត្តិ ដែលភាគច្រើនជនរងគ្រោះជាអ្នកធ្វើដំណើរពេលយប់ដូច្នេះ។
ជនត្រូវបានចាប់ខ្លួនខាងលើ ១.ឈ្មោះ សុខ ចិត្រា ហៅអាទុង អាយុ២០ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ២.ឈ្មោះ ធឿន ថាវី អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិជាមួយគ្នា។
ពួកគេបានប្រាប់សមត្ថកិច្ចថា អាវុធទាំងនេះដាក់តាមខ្លួនដើម្បីការពារខ្លួនតែប៉ុណ្ណោះ ដោយមិនបានដឹងថា វាជាអំពើខុសច្បាប់ដូចកាំភ្លើងខ្លីដែរនោះទេ។
គណៈបញ្ជាការខណ្ឌសែនសុខបានប្រគល់ជនសង្ស័យទៅខាងនគរបាលជាអ្នកសួរនាំចាត់ចែងតាមច្បាប់ ដែលកំពុងឃុំខ្លួននៅក្នុងអធិការដ្ឋាននគរបាលខណ្ឌជាបណ្តោះអាសន្នសិន រង់ចាំបញ្ជូនទៅតុលាក់ារសម្រេចទោសទណ្ឌរបស់ពួកគេ ថាតើនឹងត្រូវមានទោសកម្រិតណានោះ៕ តុង សីហា