ភ្នំពេញ៖ កាលពីព្រឹកម្សិលមិញថ្ងៃទី២៣ សីហា បន្ទាប់ពីបានអញ្ជើញចុះមកសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការនីនៅរោងចក្រកាត់ដេរសំលៀកបំពាក់របស់ក្រុមហ៊ុនចិន New Evergreen Industrial Co Ltd.រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសសម្ពោធដាក់ឱ្យប្រើប្រាស់ វិទ្យាស្ថានកាត់ដេរ របស់សមាគមរោងចក្រកាត់ដេរ កម្ពុជា (GMAC) ដែលទើបសាងសង់រួចថ្មីៗនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ។
ទាំងកម្មករ និងវិនិយោគគិនគឺអស់ជំនឿហើយលើការឃោសនារបស់ក្រុមមួយទៀត កុំអោយគេផ្តល់ ជំនួយមកកម្ពុជា កុំអោយគេមកវិនិយោគនៅកម្ពុជា កុំអោយគេជួយទិញទំនិញកម្ពុជា ដែលជាទង្វើបំផ្លាញ ផលប្រយោជន៍និងការងារកម្មករផ្ទុយស្រឡះពីការខិតខំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលសុំអោយគេ ជួយកម្ពុជា សុំអោយគេមកវិនិយោគនៅកម្ពុជា សុំអោយគេជួយទិញទំនិញពីកម្ពុជា ដែលបាននឹងកំពុង ផ្តល់ការងារ និងប្រាក់ចំណូលធ្វើអោយជីវភាពរស់នៅរបស់បងប្អូនកូនក្មួយកម្មករកាន់តែប្រសើរឡើង។
ក្រុមអ្នកវិនិយោគគិនបរទេស មានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែល បានធ្វើអោយកម្ពុជាមានសុខន្តិភាព ជាមួយនឹងការធានា និងលើកទឹកចិត្តដល់គម្រោងវិនិយោគទុនរាប់រយ និង រាប់ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា៕
រូបភាពៈ ហ្វេសប៊ុកសម្តេចតេជោ