ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១៦នាក់ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួននៅភូមិព្រែកទាល់ករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស១៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះមិនរៀបរយ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្រោមបទពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង១៦នាក់នោះ ជាប់សង្ស័យប្រើប្រាស់គ្រឿងញៀន និងចែកចាយ។ ក្នុងនោះមានឈ្មោះ ១ គាង សុវណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ(ចែកចាយ) ២ នុន សុខន ភេទប្រុស អាយុ៣៨ឆ្នាំ ៣ ចាន់ ដារ៉ារ័ត្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ៤ ញ៉ិល ប្រុស អាយុ៣៧ឆ្នាំ ៥ ឃឹម ម៉េងគង់ ភេទប្រុស ៣១ឆ្នាំ ៦ ឃាង គង់ធារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ៧ សួន ពិសាល ភេទប្រុស អាយុ២០ឆ្នាំ ៨ សុខ ប្រុស ភេទប្រុស អាយុ១៤ឆ្នាំ ៩ សែប ឌៀប ភេទប្រុស អាយុ១៦ឆ្នាំ ១០ ឈឿន សុខអែប ភេទប្រុស អាយុ២៦ឆ្នាំ ១១ ឈុន ប៊ុន្នី ភេទប្រុស អាយុ៣៤ឆ្នាំ ១២ អន វុទ្ធា ភេទប្រុស អាយុ២៨ឆ្នាំ ១៣ ម៉ម សម្ភស ភេទស្រី អាយុ២៤ឆ្នាំ ១៤ ណេត ស្រីនាង ភេទស្រី អាយុ១៥ឆ្នាំ ១៥ សឹង ស្រីល័ក្ខ ភេទស្រី អាយុ១៥ឆ្នាំ និងទី១៦ ឈ្មោះ ផល ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ ។ ជនសង្ស័យប្រុសស្រីទាំងនេះស្នាក់នៅទីតាំងកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ តាឡឹម


ចែករំលែក៖