ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកក្រុមហ៊ុន អភិវឌ្ឍន៍ចំការកៅស៊ូ តានបៀនជនជាតិវៀតណាមម្នាក់ផឹកថ្នាំពុលសម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ មានករណីធ្វើអត្តឃាត លេបថ្នាំ ពុលស្លាប់ នៅចំណុចក្រុមហ៊ុនអភិវឌ្ឍន៍ចំការកៅស៊ូ តានបៀន ក្នុងភូមិសាស្ត្រភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ង្វៀន គីមគ្វី ភេទប្រុស ​ អាយុ៥២ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន អភិវឌ្ឍន៍ចំការកៅស៊ូ តានបៀន ជាជនជាតិវៀត ណាម ត្រូវបានស្លាប់ នៅតាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។

ក្រោយពេលស្លាប់ សមត្ថកិច្ចបានធ្វើកុសល្យវិច័យ លើសាកសព ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយសារ ផឹកថ្នាំពុលមែន ហើយក៏បានរៀបចំ សាកសពបញ្ជូមនទៅស្រុកកំណើត ឯប្រទេសវៀតណាម ។

ក្នុងករណីនេះ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ កំពុងស៊ើបអង្កេត និង ស្រាវជ្រាវរកមូលហេតុ៕ ប៊ុន​រិទ្ធី


ចែករំលែក៖