ព័ត៌មានទាន់ហេតុការណ៍៖

កាសស្តាប់ត្រចៀកថ្មីទំនើប Audio-Technica មានតម្លៃ 1,999 ដុល្លារ

ចែករំលែក៖

នៅពេលដែលយើងនិយាយអំពីប្រអប់កាស យើងតែងតែមានន័យថាវាគ្រាន់តែជាប្រអប់ ឬ ថង់មួយចំនួនដែលរក្សាវាឱ្យមានសុវត្ថិភាពពីការខូចខាត និង ធូលី តែនេះមើលទៅដូចជាកូនវ៉ាលីអញ្ចឹង។

ប៉ុន្តែកាស Audio-Technica មកជាមួយប្រអប់សម្រាប់ដាក់កាសស្មាតហ្វូនថ្មីរបស់ខ្លួនដែលមានម៉ូដែលហៅថា ATH-ADX5000 ផ្តល់ឱ្យអ្នកនូវកាបូបវ៉ាលីក្បូរក្បាច់ ដើម្បីទុកដាក់កាសរបស់អ្នកអោយមានសុវត្ថិភាព $ 1,999 ។ កាសដែលមានម៉ូតរចនាចំហទាំងនេះ ធ្វើឱ្យមានតម្លៃជាងម៉ូដែលកាសដែលពេញនិយមបំផុតរបស់ Audio-Technica ជាមួយក្រុមហ៊ុនជប៉ុនមានបំណងធ្វើការប្រយុទ្ធប្រជែងជាមួយដូចជា Sennheiser HD 800 S, Audeze LCD-X, Focal Utopia និង ម៉ូដែល MrSpeakers Ether Flow ។

កាស ADX5000 ត្រូវបានគេរចនាឡើងដែលជាផលិតផលថ្មីទាំងស្រុង ដោយមាន tungsten-coated drivers 58 មីលីម៉ែត្រនៅក្នុងសំណាញ់ដូចជាសំបុកឃ្មុំដែលមានរាងសមល្មមនឹងពាក់នៅលើត្រចៀក។ ក្រវ៉ាត់ក្បាលរបស់កាសនេះ គឺមិនដូចអ្វីដែលកាស Audio-Technica ផ្សេងទៀតបានធ្វើរួចទៅហើយនោះទេ គឺវាគ្របដណ្តប់ដោយក្រណាត់រោមក្រាស់ Alcantara ដែលលាតសន្ធឹងទៅលើបន្ទះប៉ុងដ៏ធំសម្បើមនោះ វាមានម៉ូតមិនដូចគំរូកាសមុនៗរបស់ក្រុមហ៊ុនឡើយ គឺវាមានលក្ខណៈពិសេសប្លែកពីគេ ។

កាសម៉ូដែល 5000 នេះត្រូវបានផលិតឡើងនៅតូក្យូហើយផ្នែកនីមួយៗមានឡាស៊ែរដែលមានលេខស៊េរីរបស់វា។ ហើយវាក៏អាចព្យាករណ៍សម្រាប់ audiophile គឺតម្រូវការឧបករណ៍ទំនើបចុងក្រោយ ដែលអ្នកនឹងត្រូវការ amplifier ដែលមានអនុភាពយ៉ាងខ្លាំង ដើម្បីទប់ទល់ទៅនឹងចរន្តឆ្លាស់របស់កាសទាំងនេះ ដែលមានកម្លាំង 420 Ohms ។

កាស Audio-Technica ATH-ADX5000 នឹងមានដាក់លក់នៅខែវិច្ឆិកា ក្នុងតម្លៃ $ 1,999 / € 2,190 / £ 1,990 ប៉ុន្តែមនុស្សដែលចង់ដឹងចង់ឃើញនឹងមានឱកាសមើលនិងស្តាប់វា ក្នុងអំឡុងពេល IFA នៅទីក្រុងប៊ែកឡាំងនៅសប្តាហ៍ក្រោយ ៕ ហេង លក្ខិណា


ចែករំលែក៖