ព័ត៌មានទាន់ហេតុការណ៍៖

ពលករ១១នាក់ និងឈើគ្រញូង៤០០គីឡូក្រាមត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យបង្ក្រាប

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ពលករ១១នាក់ និងឈើគ្រញូង៤០០គីឡូក្រាម ត្រូវបាន កម្លាំងស្នងការដ្ឋានខេត្តឧត្តរមានជ័យ ធ្វើការ បង្ក្រាបកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ ដោយមានការណែនាំពីលោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមាន ជ័យ និងជាគណៈបញ្ជាការឯកភាពខេត្ត និងមានការចង្អុលបង្ហាញដោយផ្ទាល់ពី លោក ឧត្តមសេនីយទោម៉ែន លី ស្នងការនគរ បាលខេត្តឧត្តរមានជ័យ លោក ឧត្តម សេនីយ៍ត្រី ហង្ស បូ ស្នងការ រងខេត្តឧត្តរមានជ័យដឹកនាំកម្លាំងវរៈការពារព្រំដែនលេខ៩០៥បានចេញល្បាតក៏ប្រទះឃើញពលករឆ្លងដែនចូលទៅកាប់ឈើគ្រញូងក្នុងដី ថៃ១១នាក់ ដែលកំពុងស្ពាយឈើគ្រញូង ចុះពីលើខ្នងភ្នំដងរែក ក៏បានឃាត់ខ្លួននៅ ចំណុចបង្គោល សីមាលេខ១២ ចំណុចដង ទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ។

ពលករទាំង១១នាក់នេះមាន៩នាក់ រស់នៅភូមិដងទង់ សង្កាត់កូនក្រៀល ក្រុង សំរោង និងម្នាក់នៅភូមិជ្រឹងខាងលិច ចំណែក២នាក់ទៀត ម្នាក់នៅភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ។

បើតាមការឲ្យដឹងពីពលករទាំង១១នាក់បាននិយាយឲ្យដឹងថា ការឡើងលើភ្នំឆ្លង ដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ គឺ មិនមានមេខ្លោងឬអ្នកជួលនោះទេ ប៉ុន្តែ ពេលបានឈើមកបានយកលក់ឲ្យឈ្មួញ ជាច្រើនដែលបានមកប្រមូលទិញនៅក្នុង ភូមិដងទង់ក្នុងភូមិសាស្ត្រខាងលើ ។

សមត្ថកិច្ចបានបន្តថា វត្ថុតាងដែលដក ហូតនាពេលនោះ រួចមានពូថៅចំនួន១១ ដែករណារចំនួន៣ឈើគ្រញូង​ចំនួន១១ សម្ពាយ ឈើទម្ងន់៤០០គីឡូក្រាម ។ ដោយ ឡែកពលករចំនួន១១នាក់មាន ៧នាក់ប្រើ ប្រាស់សារធាតុញៀន បច្ចុប្បន្នកំពុងបន្តសាកសួររកឈ្មោះ ។

គួរបញ្ជាក់ថា នៅក្នុងតំបន់ខាងលើមានមេឈ្មួញមួយចំនួនតូច សុទ្ធសឹងជាមន្រ្ដី យោធា ហើយក៏ត្រូវបានស្គាល់ ឈ្មោះ ដុស ជាមន្រ្ដីយោធានៅកងពលតូចលេខ ៤២ នៅបង្គោលឡាក់លេខ១៣ ទាំងដាក់ កម្មករទាំង ប្រមូល ទិញផ្ដាច់មុខ , ឈ្មោះ ហេង ជាយោធានៅអគ្គបញ្ជាការ ប្រចាំនៅ បង្គោលឡាក់១២ និងឈ្មោះផល ។

អ្នកទាំង៣នាក់ខាងលើបានធ្វើអាជីវកម្មច្រើនមកហើយ តែមេទិសទី៣ និងអឿ សុធារ៉ា មេបញ្ជាការវរៈការពារព្រំដែន លេខ ៤០២មិនមានចំណាត់ការហាក់បីដូចបើក ភ្លើងខៀវអ៊ីចឹង ៕ ប៉ែន នួន


ចែករំលែក៖