ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសបងប្អូន៣នាក់ បានលង់ទឹកស្លាប់នៅក្នុងទឹកត្រពាំងក្បែរភូមិ ខណៈដែលក្មេងរងគ្រោះបានរត់តាមជីតាទៅដាក់មងក្នុងអាងទឹកត្រពាំងោះ។
ហេតុការណ៍ ការភ្ញាក់ផ្អើលនេះ កើតឡើងវេលាម៉ោងចន្លោះ១២ដល់ម៉ោង១រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ ក្មេងទាំង៣នាក់រងការស្លាប់ដោយលង់ទឹកត្រពាំងភាសមានឈ្មោះ ។ ១- ឈ្មោះ សឿន សំបូ ភេទប្រុសអាយុ៥ឆ្នាំ ,២-ឈ្មោះ សឿន សម្បត្តិ ភេទប្រុសអាយុ៥ឆ្នាំ ២នាក់នេះគឺជាកូនភ្លោះ មាន ឪពុក ឈ្មោះដន យឿត អាយុ៤៩ឆ្នាំ និង ម្តាយ ឈ្មោះហ៊ឹប ស៊ីរួត អាយុ៤៦ឆ្នាំ នៅផ្ទះទាំងពីរនាក់ ៣-ឈ្មោះ រ៉ឺន សុភារិទ្ទ ភេទប្រុស អាយុ៤ឆ្នាំ មាន ឪពុកឈ្មោះ ហ៊ឹប សុលី អាយុ៣០ឆ្នាំ ម្តាយឈ្មោះ ឡេន ប៉ឹប អាយុ២២ ឆ្នាំអាព្យាបាលក្មេងរងគ្រោះទាំងនោះបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ ទុកក្មេងរងគ្រោះទាំង៣នាក់ឲ្យរស់នៅជាមួយជីដូនជីតា នៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖ មុនពេលក្មេងទាំង៣នាក់បានរត់ទៅតាមជីតា ឈ្មោះស៊ីម រ៉ឺន អាយុ៦៣ឆ្នាំ ទៅដាក់មងនៅអាងទឹកត្រពាំងខាងលើហើយគាត់ឃើញក៏ដេញឲ្យពួកគេមកផ្ទះវិញគាត់។
ទន្ទឹមនោះគាត់ក៏នឹកស្មានថា ចៅៗទាំង៣នាក់ ទៅផ្ទះវិញអស់ហើយ មិននឹកស្មានថា ក្មេងទាំង៣នាក់លួយចុះទៅលេងទឹកត្រពាំងនោះឡើយ គាត់ក៏ដើររាយមងចប់រួចរាល់ បន្ទាប់មកជីតាបានដើរមកផ្ទះវិញ នៅពេលទៅដល់ផ្ទះបាត់ចៅៗមិនទាន់ឃើញ។ ក៏មានអារម្មណ៍ភ្ញាក់ផ្អើល ដល់បងប្អូនសាច់ញាតិជីតា និងបងបងប្អូនក៏នាំគ្នាដើរទៅរកកន្លែងអាងទឹកប្រពាំងដាក់មងនោះវិញ។
ក្រោយមកក៏ ឃើញស្បែកជើងខោអាវក្មេងទាំង៣នាក់នៅលើគោកបាត់មនុស្ស ពួកគាត់ក៏មានការសង្ស័យហើយនាំគ្នាជួយចុះរាវមើលក្នុងទឹកត្រពាំង ពេលចុះរាវរកឃើញក្មេងរងគ្រោះទាំងនោះបានលង់ក្នុងទឹកកត្រពាំងនោះស្លាប់មិនដឹងពីពេលណានោះទេ។
សពក្មេងប្រុសទាំង៣នាក់បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័្ចយដឹងថា ក្មេងទាំង៣នាក់នោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ ក៏បានប្រគល់សពជូនសាច់ញាតិយកចាត់ ធ្វើបុណ្យតាមប្រពៃណី៕ សំវិច្ឆិកា