ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរៀបសណ្ដាប់ធ្នាប់ ទីតាំងលក់រថយន្តនៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរៀបសណ្ដាប់ធ្នាប់ ទីតាំងលក់រថយន្តនៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់រហូតដល់ផ្សាររាត្រី បន្ទាប់ពីរដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ បានចុះជូនដំណឹងរយៈពេល៧ថ្ងៃជាប់គ្នាក្រោយពេលចេញសេចក្តីជូនដំណឹង និងបានផ្សព្វផ្សាយយ៉ាងទូលាយតាមរយៈបណ្តាញសង្គមនានា ពិសេសបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីរដ្ឋបាលខណ្ឌដូនពេញទទួលបានគោលការណ៍ពីសាលារាជធានីក្នុងការគ្រប់គ្រងរៀបចំសណ្តាប់ធ្នាប់ទីតាំងខាងលើនេះ ៕ ស ដារា


ចែករំលែក៖