ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តស្វាយរៀងអញើញជួបសំណេះសំណាល និងផ្ដល់រង្វាន់ដល់សាខាបក្សភូមិទាំង៧ ក្នុងសង្កាត់ស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀងៈ លោកម៉ែន វិបុលប្រធានគណៈកម្មាធិការ គណបក្សប្រជាជនខេត្តស្វាយរៀង បានអញើញជួបសំណេះសំណាល និងផ្ដល់រង្វាន់ដល់សាខាបក្សភូមិទាំង៧ ក្នុងសង្កាត់ស្វាយរៀង ដែលបានធ្វើឲ្យសន្លឹកឆ្នោតកើនកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំបក្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោក ជុក មុន្នី ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង លោកកែរ រដ្ឋា ប្រធានក្រុមការងារសង្កាត់ និងអស់លោកសមាជិក សមាជិការសាខាបក្ស ភូមិទាំង៧ ក្នុងសង្កាត់ស្វាយរៀងយ៉ាងច្រើនកុះករផងដែរ។

លោកម៉ែន វិបុលប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តស្វាយរៀង បានថ្លែងថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពួជសាសន៍ និងបានកសាងប្រទេសឲ្យមានការរីកចំរើនលើគ្រប់វិស័យ និងសូមគាំទ្រគណបក្សប្រជាជនក្នុងការបោះឆ្នោតឆ្នាំ២០១៨ និងបន្តឈ្នះតទៅមុខទៀត។

លោកម៉ែន វិបុលក៏បានសំណេះសំណាល និងពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកស្រីម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងសូមថ្លែងអំណរគុណដល់បងប្អូន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានជំនឿជឿជាក់លើសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនមួយគត់ ដែលផ្ដើមកសាងប្រទេសជាតិឲ្យមានការរីកចំរើនពីបាតដៃទទេ រហូតដល់ល្បីល្បាញរន្ទឺក្នុងតំបន់ និងឆាកអន្តរជាតិ និងសូមបន្តគាំទ្របោះឆ្នោតជូនសម្ដេចឆ្នាំ២០១៨បន្តឈ្នះតទៅមុខទៀត។

នាឱកាសនោះ លោកក៏បានក្រើនរំលឹកដល់សមាជិក សមាជិកាសាខាបក្សភូមិអនុភូមិត្រូវមានការឈ្វេងយល់អំពីតម្រូវការទុក្ខកង្វល់ និង​បញ្ហានានា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងត្រូវពង្រឹង និងពង្រីកសមាជិកបក្សរបស់ខ្លួនឲ្យបានច្បាស់លាស់ និងមិនត្រូវលាបពណ៌ដាក់គ្នា ដើម្បីឈានទៅរកជ័យជំនះផងដែរ។

បន្ទាប់មកលោកកែរ រដ្ឋាប្រធានក្រុមការងារសង្កាត់ស្វាយរៀង បានឲ្យដឹងថា ការផ្ដល់រង្វាន់ដល់សាខាបក្សភូមិទាំង៧ ក្នុងសង្កាត់ស្វាយរៀង ដែលបានធ្វើឲ្យសន្លឹកឆ្នោតកើនដោយចំណាត់ថ្នាក់លេខ១សាខាបក្សភូមិចុងព្រែក ឧបត្ថមជាថវិកា១លានរៀល។

ចំណាត់ថ្នាក់លេខ២សាខាបក្សភូមិមេភ្លើងថវិកា៨សែនរៀល លេខ៣សាខាបក្សភូមិរោងបន្លែថវិកា៦សែនរៀល សាខាបក្សភូមិស្វាយរៀង រង្វាន់លើកទឹកចិត្តឆ្នាំ២០១៣ថវិកា៦សែនរៀល និងក្រុមប្រឹក្សាសង្កាត់អាណត្តិទី៣ ដែលមិនបានជាប់ចំនួន២នាក់ និងសាខាបក្សភូមិ៣ទៀត ដែលមិនជាប់ក៏បានផ្ដល់ថវិកា២០ម៉ីនរៀល ព្រមទាំងសាខាបក្សភូមិទាំង៧ លោកម៉ែន វិបុលប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តស្វាយរៀង ក៏ផ្ដល់ប្រេងសាំង៣០លីត្រក្នុងមួយភូមិៗផងដែរ៕ យឹម សុថាន


ចែករំលែក៖