ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនព្រួយបារម្ភពីជំងឺផ្តាសាយបក្សីឆ្លងពីសត្វទៅមនុស្ស

ចែករំលែក៖

ជំងឺគ្រុនផ្តាសាយបក្សីបានផ្ទុះឡើងនៅក្នុងប្រទេសហ្វីលីពីនប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋពិសេសគឺក្រុមអ្នកចិញ្ជឹមកសិដ្ឋានដោយពេលនេះមានការសង្ស័យថាបានឆ្លងជំងឺនេះពីសត្វទៅមនុស្ស។

កាលពីថ្ងៃទី២៥ ខែសីហា ក្រុមគ្រូពេទ្យហ្វីលីពីនចាប់ផ្តើមត្រួតពិនិត្យ ដោយដាក់ការសង្ស័យទៅលើករណីនៃជំងឺផ្តាសាយបក្សីឆ្លងមកមនុស្ស បន្ទាប់ពីកសិដ្ឋានចំនួន៣៤កន្លែង នៅក្នុងក្រុង ចំនួន២ នៅភាគខាងជើងក្រុងម៉ានីលមានផ្ទុះជំងឺផ្តាសាយបក្សីក្រោយពីឆ្លងជំងឺតាមរយៈសត្វស្លាប ។

ក្រុមមន្ត្រីមកពីនាយកដ្ឋានសុខភាពនិងកសិកម្មបានឲ្យដឹងថាការធ្វើតេស្តនៅមន្ទីរពិសោធន៍ នៅអូស្រ្តាលីបានបញ្ជាក់ថាការផ្ទុះជំងឺបង្កឡើងដោយវីរុស H5N6 ដែលជាប្រភេទវីរុសបង្កជាជំងឺផ្តាសាយបក្សីបង្កឲ្យមានការស្លាប់បាន ។ វីរុសប្រភេទនេះបានឆ្លងចូលក្នុងខ្លួនមនុស្សប៉ុន្តែអត្រានៃស្លាប់អាចស្ថិតនៅកម្រិតទាបនៅឡើយ ។

លោកស្រីPaulynUbialរដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីនបានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា មានករណីសង្ស័យ ចំនួន៣៤ ដែលបានឆ្លងរាលដាលជំងឺផ្តាសាយបក្សីមកមនុស្សនៅខេត្តមួយចំនួនគឺ Pampanga និងNeuvaEcijaដែលជាតំបន់ដែនកោះដ៏សំខាន់មួយនៅដែនកោះ Luzon ប្រទេសហ្វីលីពីន ៕


ចែករំលែក៖