ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងឡើងជោក បើករថយន្តទៅចងកំហឹងជាមួយ​ទូកាប៊ីន​ភ្លើង​បណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖បុរស​ម្នាក់​ចេញ​ពី​ផឹកសុីស្រវឹងឡើងជោកខ្លួន​ បានបើក​រថយន្ត​រេចង្កូត​ជ្រុលទៅបុក​និង​ ទូកាប៊ីន​ ភ្លើង​បណ្តាលឲ្យរងការខូចខាត​ តែមិនមានគ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ ។​

ហេតុការណ៍​នេះបានកើតឡើងនៅ​វេលាម៉ោង​២និង​២០នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២៦​ ខែសីហា​ ឆ្នាំ​២០១៧​ជិត​នឹង​ស្តុប​ ទូតសូវៀត​ ផ្លូវ​ សុធារស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

យោងតាមប្រភពពត៌មាន​ ពី​កន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ម្នាក់​ វ័យប្រហែល​៤០ឆ្នាំ​ មិនដឹងថាចេញ​ពី​កម្មវីធី​នៅ​កន្លែង​ណានោះទេ​ គឺបាន​បានបើក​រថយន្ត​ ម៉ាក់​ តូយូតា​ ព្រុស​ ពណ៌ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2U1070 បានធ្វើដំនើរតាមផ្លូវ​ សុធារស​ ក្នុងទិសដៅ​ ពី​ជើងទៅត្បូង​ ក្នុង​ល្បឿនលឿន​ព្រមទាំង​ស្រវឹង​ផងនោះ​ ខណះមកដល់​ចំនុចកើត​ ក៍ស្រាប់​តែ​រថយន្ត​បាន​រេចង្កូត​ ទៅខាងឆ្វេង​ដៃ​ ជ្រុលទៅបុក​និង​ ទូកាប៊ីន​ភ្លើង​ នៅលើចិញ្ចើមផ្លូវ​ បណ្តាលឲ្យរងការខូចខាត​ អស់មួយទូ​ ចំនែក​រថយន្ត​វិញ​រងការខូចខាត​ ក្រពីត​ផ្នែក​ខាង​មុខ​បន្តិចបន្តួច​ តែ​មិនមានគ្រោះថ្នាក់ដល់អ្នក​បើក​បរ​នោះទេ​ ។

ប្រភពដដែល​បានបន្ត​ទៀតថា​ បន្ទាប់​ពី​បង្ករ​ហេតុ​រួច​ អ្នកបើក​រថយន្ត​ បាន​ចុះ​ពីលើរថយន្ត​ ទាំង​សភាព​ស្រវឹង​ ទ្រេតទ្រោត​ ហើយ​ភ្លាមនោះ​ សមត្ថកិច្ច​មូលដ្ធាន​បានមក​ដល់​ រួចហើយ​បានឃាត់​ខ្លួន​អ្នកបើក​រថយន្ត​ យកទៅ​សាកសួរ​នៅ​ប៉ុស្តិ​នគរបាល​ ទន្លេបាសាក់​ ។

តាមសម្តី​ប្រពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ភ្នែក​ បាននិយាយថា​ ក្នុង​ករណី​គ្រោះថ្នាក់​ នេះសំណាង​ល្អ​ ហើយ​ ដែល​ ការប៊ីន​ភ្លើង​ មិន​ផ្ទុះ​ បើមិន​ដូច្នោះទេ​ច្បាស់​ជាមាន​ គ្រោះថ្នាក់​ដល់​អាយុ​ ជីវិត​ ក៏ថាបាន​ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ករព្រមទាំង​អ្នក​បើក​បបរ​ ត្រូវបានសមត្ថកិច្ច​ ជំនាញបាន​មកយកទៅកាន់ការ​រិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​​ដោះស្រាយ​តាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖