ព័ត៌មានទាន់ហេតុការណ៍៖

ខឹងភរិយាមានទូរស័ព្ទសង្ស័យសម្រាប់ទាក់ទងស្នេហាចាប់សម្រាតសំពត់

ចែករំលែក៖

ខេត្តក្រចេះ៖ ស្ត្រីជាប្រពន្ធបានសម្រេចប្តឹងនគរបាលឲ្យចាប់ខ្លួនប្តីដៃឆៅដែលប្រើហិង្សាមកលើរូបនាង ដោយសារតែខឹងនាង ជាប្រពន្ធមានទូរស័ព្ទខ្លាចមានស្នេហាជា មួយប្រុសថ្មី។ ករណីនេះបានកើតឡើង តាំងពីចុងខែកក្កដាមកម្លេ៉ះស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងស្រុកព្រែកប្រសព្វ ។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជន ដៃដល់ជាប្តីឈ្មោះ អ៊ន ឆាយ អាយុ៥៤ឆ្នាំត្រូវនគរបាលឃាត់ខ្លួនបានកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធអាយុ៣៤ឆ្នាំ ។

មន្ត្រីដដែលបានឱ្យដឹងទៀតថា ជនដៃ ដល់ និងស្ត្រីរងគ្រោះជាមនុស្សពោះម៉ាយនិងមេម៉ាយដូចគ្នា និងយកគ្នាជាប្តីប្រពន្ធបានកូន២នាក់មកទល់នឹងសព្វថ្ងៃនេះ។ រីឯមូលហេតុបង្កហិង្សានេះអាចផ្តើមចេញពីភ្លើងប្រចណ្ឌដោយជនដៃដល់ជាប្តីមានការខឹងសម្បានៅពេលប្រពន្ធមានទូរស័ព្ទដៃប្រើដោយចោទថា ទូរស័ព្ទនោះទុកទាក់ ទងជាមួយប្រុស។ មិនតែប៉ុណ្ណោះជនដៃ ដល់បានចាប់ប្រពន្ធសម្រាតខោរួចយកកូនកាំបិតចៀរលើប្រដាប់ភេទបណ្តាលឲ្យរង របួសធ្ងន់តែក្រោយមកបុរសជាប្តីក៏ដឹក ប្រពន្ធមកសង្គ្រោះនៅមណ្ឌលសុខភាព ខ្លួនឯង ។

លោកវរសេនីយ៍ត្រី ឌុច អ៊ុច អធិការ នគរបាលស្រុកព្រែកប្រសព្វបានឲ្យដឹងថា ការឃាត់ខ្លួនជនដៃដល់ជាប្តីបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះជាប្រពន្ធ។ លោកបញ្ជាក់ទៀតថា បន្ទាប់ពី បង្កហេតុភ្លាមស្ត្រីរងគ្រោះមិនហ៊ានដាក់ ពាក្យបណ្តឹងទេដោយខ្លាចការគំរាមរបស់ ប្តី ប៉ុន្តែក្រោយពីរងអំពើហិង្សាយ៉ាងព្រៃផ្សៃពីប្តីរហូតធ្វើឱ្យដាច់រយះប្រដាប់ភេទជាង ១០ថ្នេរ ហើយការព្យាបាលជិត១ខែមកនេះ ស្ថានភាពរបួសនៅមិនទាន់បានធូរស្បើយនៅឡើយទេ ។

ជនដៃដល់ជាប្តីត្រូវបាននគរបាលឃាត់ខ្លួននិងបានបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី២៩ ខែសីហា ដើម្បីបន្តនីតិវិធី ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖