ភ្នំពេញ ៖ សាកសពលោកគ្រូបង្រៀនម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក បន្សល់ទុកកូនប្រុស ស្រីតូចៗចំនួន៥ នាក់ និងប្រពន្ធ ឲ្យរងទុក្ខសោកសង្រេង ។
ហេតុការណ៍ភ្ញាក់ផ្អើរខាងលើកើតហេតុនៅវេលាម៉ោង៦ និង៣០ នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីស្រ្តីឈ្មោះ ប៊ួ ច័ន្ទថន មុខរបបលក់ដូរក្នុងសាលា ស្នាក់នៅក្នុងសាលា ជាប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ណុប ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបបនាយកស្ដីទី សាលាបឋមសិក្សាទួលគោក(ពៅ អ៊ុំ) ស្នាក់នៅកន្លែងកើតហេតុខាងលើ ស្រុកកំណើត ភូមិចេក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សេចក្តីរាយការណ៍បញ្ជាក់ថា មុនពេលកើតហេតុ តាំងពីម៉ោង១ រំលងអធ្រាត្រ គឺជនរងគ្រោះបានចេញពីហូបចុកជាមិត្តភក្តិរួចបានទូរស័ព្ទហៅគាត់ឲ្យបើកទ្វារឲ្យគាត់ចូលក្នុង តែគាត់(ប្រពន្ធ)ប្រាប់ថា មិនមានសោទ្វាររបងសាលានោះទេ ដូច្នេះមិនបានចេញមកបើកទ្វារនោះទេ រួចគាត់បានបិទទូរស័ព្ទដេកវិញជាមួយកូនតូចទៅ ៕ តុង សីហា