ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកបន្តទម្លាយថាការឃុបឃិតរវាងគណបក្សសង្គ្រោះជាតិជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេសប៉ងផ្តួលរំលំរដ្ឋាភិបាលឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទម្លាយឯកសារជាច្រើនពាក់ព័ន្ធនឹងល្បិចកលនិងផ្ទៃក្នុងរបស់បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនោះកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ហ្វេសប៊ុក «កូនខ្មែរ» បានទម្លាយពីអាថ៌ កំបាំងមួយទៀតដោយបង្ហាញថា អង្គការ បរទេសមានឈ្មោះ CANVAS បានរៀបចំវគ្គបណ្តុះបណ្តាលដល់សកម្មជនគណបក្ស សង្គ្រោះជាតិដើម្បីសិក្សាអំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីនៅទីក្រុងហ្សាការតានាថ្មីៗនេះ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០១៨ ។

ទំព័រហ្វេសប៊ុក «កូនខ្មែរ» បានសរសេរ ដោយដាក់ចំណងជើងថា «គណបក្ស សង្គ្រោះជាតិរួមជាមួយអង្គការក្រៅរដ្ឋា ភិបាលបរទេសរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឆ្នាំ ២០១៨?»។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលទម្លាយដោយហ្វេសប៊ុក កូនខ្មែរ ៖

ប្រភពពីអង្គការមួយនៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីបានសម្តែងការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់អង្គការបរទេសមានឈ្មោះ CANVAS ដែល បានរៀបចំវគ្គបណ្តុះបណ្តាលដល់សកម្ម ជនគណបក្សសង្គ្រោះជាតិសិក្សាអំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីក្នុងការផ្តួលរំលំនាយក រដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឆ្នាំ២០១៨ខាង មុខនេះ ។

សមាសភាពជាយុវជនចំនួន១៥នាក់ របស់គណបក្សសង្គ្រោះជាតិបានទទួល ការរៀនសូត្រនៅទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូនេស៊ីពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ។

អង្គការ CANVAS គឺជាអង្គការបរ ទេសមានប្រភពចេញពីប្រទេសស៊ែប៊ី និង មានទំនាក់ទំនងជិតស្និទ្ធជាមួយអង្គការ អាមេរិកមួយមានឈ្មោះថា International Republican Institute ដែលហៅកាត់IRI ហើយក៏ធ្លាប់មានបទពិសោធន៍ដឹកនាំធ្វើ បដិវត្តន៍ពណ៌ទទួលបានជោគជ័យនៅ ប្រទេសស៊ែប៊ីនាឆ្នាំ២០០០ ហើយបន្ទាប់ មកក៏បានទទួលបញ្ជាឱ្យបន្តបេសកកម្ម រៀបចំបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៧ ។

នៅឆ្នាំ២០១៣អង្គការនេះបាននៅពីក្រោយការដឹកនាំធ្វើមហាបាតុកម្មមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតជាមួយគណបក្សសង្គ្រោះជាតិនៅកម្ពុជាប៉ុន្តែមិនសម្រេចបានជោគជ័យ។ ដើម្បីបន្តសម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុកទើបអង្គការនេះបានរៀបចំឱ្យមានការបណ្តុះបណ្តាល ជាសម្ងាត់នៅក្រៅប្រទស ។

ប្រភពដដែលក៏បានបង្ហើបឱ្យដឹងអំពីផែនការឃុបឃិតគ្នាដ៏គ្រោះថ្នាក់របស់ គណបក្សសង្គ្រោះជាតិដែលធ្លាប់បានទទួល ថវិកាចំនួន៣៩០.០០០ដុល្លារអាមេរិកពី អង្គការ CANVAS ដើម្បីរៀបចំផែនការ និងចាត់តាំងអនុវត្តនូវយុទ្ធសាស្រ្តក្នុងការសហការចងបណ្តាញជាមួយអង្គការសង្គមស៊ីវិលនិងយុវជនឈានទៅសម្រេចគោលដៅផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

ប្រភពបានបញ្ជាក់ថា ការបណ្តុះបណ្តាល របស់ CANVAS នៅហ្សាការតានេះគឺផ្តោត ជាសំខាន់លើយុទ្ធសាស្ត្រ និងវិធីសាស្ត្រ អនុវត្តក្នុងក្របខ័ណ្ឌនៃបដិវត្តន៍ពណ៌ដើម្បី តវ៉ា ញុះញង់បញ្ឆេះកំហឹងមហាជនឈានទៅដល់ការផ្លាស់ប្តូរនៅឆ្នាំ២០១៨ ជា ពិសេសការបង្រៀនអំពីរបៀបនៃការតស៊ូ និងការបង្កើតព្រឹត្តិការណ៍សង្គមនានាក៏ដូចជាអំពីរបៀបរៀបចំគម្រោងផែនការច្បាស់លាស់នៃការធ្វើបាតុកម្មតវ៉ាក្រោមលេស អហិង្សា ។ល។

យើងចាំមើលថា តើអាជ្ញាធររបស់នាយក រដ្ឋមន្រ្តី ហ៊ុន សែន នឹងចាត់ការយ៉ាងម៉េចចំពោះអង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់នេះ?៕ ហេង សូរិយា


ចែករំលែក៖