ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញដេញថ្លៃនិងមន្រ្តីលទ្ធកម្មសាលាខេត្តកំពង់ចាមសង្ស័យឃុបឃិតគ្នា លេបយកលុយជាតិ ១៥% ពីការ ដេញ ថ្លៃ គម្រោងធ្វើរ ផ្លូវ ២ឃុំ នៅ ស្រុក កំពង់ សៀម (លុយទឹកតែ)

ចែករំលែក៖

ខេត្តកំពង់ចាមៈ គម្រោង មូលនិធិ ឃុំ -សង្កាត់ ថ្នាក់ ក្រោម ជាតិ ក្នុង ការ ជួសជុល និង សាងសង់ ផ្លូវ ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ ចំនួន ២គម្រោង កាល ពី ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៧ នៅ សាលា ឃុំ ហាន់ជ័យ ស្រុក កំពង់ សៀម ខេត្ត កំពង់ចាម ត្រូវ បាន គេ សង្ស័យ ថា មាន ការ ចរចារ ត្រូវរ៉ូវ គ្នា រវាង គណៈ កម្មការ ម្ចាស់ លទ្ធកម្ម និង ក្រុម ហ៊ុនអ្នក ទទួល ការ ក្នុង ការ ទាញយក កញ្ចប់ ថវិកា របស់ គម្រោង យ៉ាង ក្រាស់ក្រែល ហើយ ធ្វើ ការ បែងចែក លុយ ទឹកតែ ចំនួន ១៥% លើ គណៈ កម្មការ ម្ចាស់ លទ្ធកម្ម និង ក្រុម អ្នក ចាំ យក លុយ ទឹកតែ។

តាមប្រភពពីភ្ងាក់ងារនៅកន្លែងដេញថ្លៃបាន ឲ្យ ដឹងថា គម្រោង ដែល បានដាក់ ឲ្យ ដេញ ថ្លៃ កាលពី ព្រឹកថ្ងៃ ទី ៣០ ខែ សីហា នេះ គឺ មាន ចំនួន ២ឃុំ ក្នុង នោះ មាន ឃុំ ហាន់ជ័យ ១គម្រោង និង នៅ ឃុំ ក្រឡា ១គម្រោង ដោយ នៅ ឃុំ ហាន់ជ័យ មាន ការ សាងសង់ ផ្លូវ បេតុង អារមេ ១ខ្សែ ប្រវែង ០.១៧៦គ.ម តម្លៃ ប៉ាន់ស្មាន ៥៣,៥០៥,៥០០៛ (ហាសិបបីលាន ប្រាំរយប្រាំពាន់ ប្រាំរយរៀល) ត្រូវបាន ក្រុមហ៊ុន សុធីរាជឃិនស្ត្រាក់សិន របស់ លោក គ្រូ មៅ ហេងជឺ ចរចា ត្រូវរ៉ូវ គ្នា ក្នុង តម្លៃ ៥២,៤១២,៨០០៛ ចំណែក នៅឃុំ ក្រឡា មាន ការ ជួសជុល ផ្លូវ ដីដា ប្រវែង ៣.៩៦២ គ.ម តម្លៃ ប៉ាន់ស្មាន ១៣៧,៥៥៤,៩០០៛ (មួយ រយសាម សិប ប្រាំពីលាន ប្រាំរយហាសិបបួនពាន់ ប្រាំរយរៀល) ត្រូវបាន ក្រុម ហ៊ុន សុធីរាជឃិនស្ត្រាក់សិន របស់ លោក គ្រូ មៅ ហេងជឺ ដដែល ចរចា ត្រូវរ៉ូវ គ្នា ក្នុង តម្លៃ ១៣៥លាន រៀល ។

ចំពោះ ការ ដាក់ ដេញ ថ្លៃ គម្រោង ដូច របៀប ចងមុង ខាងលើ នេះ គឺ ម្ចាស់ គម្រោង ត្រូវ ចំណាយ លុយ ចំនួន ១៥% ក្នុង តម្លៃ គម្រោង ទាំង មូល មាន ន័យ ថា ក្នុង ២គម្រោង ខាងលើ នេះ មាន ទឹក ប្រាក់ សរុប ជាង ១៩០លាន រៀល អ៊ីចឹង ត្រូវ ដក ថ្លៃ ទឹក តែ អស់ ជាង ២៨លាន រៀល ហើយ ប្រាក់ ទាំង នោះ ត្រូវ ធ្វើ ការ បែងចែក លើ គណៈ កម្មាការ ម្ចាស់ លទ្ធកម្ម ៥% និង នៅសល់ ១០% ត្រូវ ធ្វើ ការ បែងចែក ទៅ ឲ្យ ក្រុម ហ៊ុន ដទៃ ដែល មាន វត្តមាន នៅ ទី នោះ តែ មិន បាន ដាក់ សំណើ ដេញ ថ្លៃ ទេ គឺ ពួកគាត់ គ្រាន់ តែ មក អង្គុយ ចាំ យក លុយ ទឹកតែ ព្រោះ មុន ពេល ធ្វើ ការ ប្រកាស ដាក់ ដេញ ថ្លៃ គឺ ពួកគាត់ បាន ចរាច គ្នា នៅ មុខ សាលា ឃុំ រួច ជាស្រេច ហើយ បើសិនជា មាន ក្រុមហ៊ុន ណា មួយ ដែរ នៅតែចចេស មិន ព្រម ចុះ សម្រុង គឺ មាន បង ធំ ម្នាក់ ឈ្មោះ វិត នឹង ចាប់ ទាញ អូស ចេញ ក្រៅ សាលា ឃុំ ភ្លាម ។

សូម បញ្ជាក់ ផង ដែរថា ស្ទើតែរាល់គម្រោង មូលនិធិ ឃុំ -សង្កាត់ ក្នុងខេត្តកំពង់ចាម ដែលបាន ដាក់ ដេញ ថ្លៃ គឺតែងតែកើតមាននូវបាតុភាព ពុករលួយជាលក្ខណៈប្រពន្ធ័តែអញ្ចឹង ។

ទាក់ទងនិងករណីនេះដែរមន្រ្តីលទ្ធកម្មសាលាខេត្តកំពង់ចាម លោក ពយ សុខជា ដែលជាអ្នកគ្រប់គ្រងគំរោងការដេញថ្លៃនេះ មិនអាចសុំការពន្យល់បានទេដោយទូរសព្ទ័ចូលពុំមានអ្នកលើក។

ជាមួយគ្នានិងភាពមិនប្រកតីរបស់មន្រ្តីលទ្ធកម្មសាលាខេត្តកំពង់ចាម ដែលតែងតែឃុបឃិតគ្នាជាមួយនិងក្រុមឈ្មួញដេញថ្លៃនេះ ហើយ ដើម្បី ការ សាងសង់ ផ្លូវ ឲ្យ មាន គុណភាព ត្រូវ តាម ស្តង់ដារ និង ការ ដាក់ ដេញ ថ្លៃ ដោយ សេរី យុត្តិធម៌ ប្រជាពលរដ្ឋ ក្នុង តំបន់ ខាង លើ បាន សំណូមពរ ដល់ ថ្នាក់ ជាតិ គួរ ចាត់តាំង មន្ត្រី ជំនាញ ចុះ ត្រួតពិនិត្យ ពេល ប្រកាស ដេញ ថ្លៃ និង ពេល ចាប់ផ្ដើម សាងសង់ ផ្លូវ ផង៕ វណ្ណៈ


ចែករំលែក៖