ព័ត៌មានទាន់ហេតុការណ៍៖

ប្តីចិត្តកំណាចយកកាំបិតអារកសម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ មានករណីប្តីយកកាំបិតអារកសម្លាប់ប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម ។

ជនសង្ស័យជាប្តីឈ្មោះ ស្រ៊ុន គឹមជូ ​អាយុ​៣៣ឆ្នាំ មុខរបរកាប់ជ្រូក​ បានយកកាំបិតប៉័ងតោអារ-ក ជនរងគ្រោះជាប្រពន្ធឈ្មោះឌុង សាវ័ន អាយុ​២៧​ឆ្នាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយកាប់សម្លាប់ប្រពន្ធរួច បុរសជាប្តីចិត្តកំណាចរូបនេះ បានយកកាំបិតមកកាប់ខ្លួនឯងរងរបួស ត្រូវគេយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យយោធភូមិភាគទី៥​។

ទាក់ទងបញ្ហានេះ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា អំពើហិង្សានេះ កើតឡើងដោយឥទ្ធិពលភ្លើងប្រចណ្ឌ ។ ជនសង្ស័យក៏មានសារធាតុញៀននៅក្នុងខ្លួនផងដែរ៕


ចែករំលែក៖