ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហ៊ីយ៉ាន់ដាយបើកបុកម៉ូតូពីក្រោយកិនប៉ូលិសតម្រួតបទបញ្ជាបណ្តាលឲ្យស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

 

ភ្នំពេញ៖ប៉ូលិសតម្រួតបទបញ្ជាម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសស្រាលខណះកំពុងឈប់ចាំស្តុបហើយត្រូវរថយន្ដម៉ាកហ៊ីយ៉ាន់ដាយបើកមកបុកពីក្រោយរួចអូសជាង១០ម៉ែត្រ កាលពីវេលា ម៉ោង៧​ និង៣០​នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ​ចំណុចស្ដុបកប់ស្រូវ ផ្លូវជាតិលេខ៤​ កែងផ្លូវអូឌឹមកប់ស្រូវ​ សង្កាត់ ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ។

ជនរងគ្រោះមានឈ្មោះ ហង្ស សុធី អាយុ៤០​ឆ្នាំ មុខរបរជាតម្រួតបទបញ្ជា ស្នាក់នៅក្នុង​បន្ទាយ ។​ចំណែកម្ចាស់រថយនមតបង្កឈ្មោះចាន់ អេងស្រូន​ ភេទប្រុស អាយុ២៥​ឆ្នាំ​ មុខរបបើករថយន្តដឹកកន្ទួក​ មានស្រុកកំណើតនៅភូមិផ្អាវ​ ឃុំផ្អាវ​​ ស្រុកបាធាយ​ ខេត្តកំពង់ចាម​ ។

បើតាមសម្ដីជនបង្កបើករថយន្ដបង្កនោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្ដរបស់គាត់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដែលពាក់ស្លាកលេខ ព្រះសីហនុ​ 3A-376​ 5​ ដឹកកន្ទួក​ មកពីខេត្តកំពង់ចាម បំណងយកទៅដាក់នៅរោងម៉ាសីុនៅកំបូល​ ដែលបើកបរតាមបណ្តោយផ្លូវអូឌឹម កប់ស្រូវ​ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចស្ដុបបំបែកជាបួន រថយន្ដបំណងបត់ទៅខាងស្ដាំតែហ្វ្រាំងមិនស៊ី ជ្រុលទៅបុកគូទម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ ភ្នំពេញ 1FB-7999 ​ដែលបើកបរ ដោយបុរស២នាក់ ទិសដៅស្របគ្នា ខណៈឈប់ចាំស្តុបក្រហម​ បណ្តាលឲ្យអូសជាង១០ម៉ែត្រ និងកិនបណ្តាលឲ្យស្លាប់ម្នាក់របួសស្រាលម្នាក់។

ចំណែកតៃកុងរថយន្ដត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងកន្លែងកើតហេតុ រួចបញ្ជូន ទៅប៉ុស្ដិ៍នគរបាលរដ្ឋចោមចៅដើម្បីសាកសួរបន្ដ និងសហការជាមួយជំនាញចរាចរណ៍រាជធានី វាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយតាមច្បាប់​ ដោយឡែកសាកសពត្រូវបាន សមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ សុខាសែនជ័យ

 


ចែករំលែក៖