ព័ត៌មានទាន់ហេតុការណ៍៖

កាមរ៉ា Sony RX0 ដ៏តូចត្រូវបានធ្វើឡើងសម្រាប់ VR និង ជាកាមរ៉ាមានមុខងារច្រើន

ចែករំលែក៖

ក្រុមហ៊ុន Sony គឺស្ថិតនៅលើកំពូលនៃការលេងហ្គេមកាមរ៉ារបស់ខ្លួន នាពេលបច្ចុប្បន្ននេះដែលវាត្រូវបានត្រៀមខ្លួនរួចរាល់ហើយដើម្បីព្យាយាមផលិតផលអ្វីដែលថ្មីហើយប្លែក ដើម្បីវាយប្រហារនៅលើទីផ្សារថ្មី។ កាមរ៉ា RX0 មានតំលៃ 700 ដុល្លារដែលមានគោលបំណងក្នុងការបង្ហាញរូបភាពជាក់ស្តែងនិងកាមរ៉ាថតពីចម្ងាយ។ វាត្រូវបានបំពាក់ជាមួយនឹង ទំហំ 1 អ៊ីញនិង Exmor RS CMOS sensor 15.3 មេហ្គាភិចសែល និងមានកែវឡេន fixed Zeiss 24mm F4 wide-angle ផ្តល់ឱ្យនូវប្រភេទរូបភាពគុណភាពខ្ពស់ដូចគ្នាដែលអ្នកនឹងឃើញជាមួយ RX100 Mark V ថ្មី ។ វាក៏អាចថតវីដេអូ 4K full HD នៅ 240 fps និង 16 fps RAW still images ។

វាមានទំងន់ត្រឹមតែ 3.9 អោន និងមានទំហំ 2.38 x 1.63 x 1.19 អ៊ីញដែលមានរាងក្រាស់ជាងនៅក្នុងរូបភាព ។ កាមរ៉ាអាចការពារធូលីដីនិងភ្លៀង ហើយវាមិនជ្រាបទឹកដល់ទៅ 10 ម៉ែត្រ (33 ហ្វីត) ។ វាក៏អាចត្រូវបានទម្លាក់ពីកម្ពស់រហូតដល់ 6.5 ម៉ែត្រនិងអាចការពារមិនអោយបែក រឺ ខូចខាតបានរហូតដល់ទៅ 440 ផោន។

លក្ខណៈពិសេសទាំងនោះ ប្រាប់យើងជាច្រើនអំពីអ្វីដែលកាមរ៉ានេះគឺមាន តែមិនមែនមានន័យថា វាត្រូវបានប្រើតែម្នាក់ឯងនោះទេ ប៉ុន្តែជាផ្នែកមួយនៃ multi-camera rig សំរាប់កាស VR, កាស mixed reality និងវីដេអូ 360 ដឺក្រេ ឬ រូបភាព។ ដូចនេះវាគាំទ្រការត្រួតពិនិត្យ multi-camera តាមរយៈមេបញ្ជាការវិទ្យុ FA-WRC1M ឥតខ្សែរបស់ខ្លួន។

ជំរើសនៃការការពារជ្រៀបទឹក ការធ្លាក់ និង ការបាក់បែកក៏ប្រាប់យើងផងដែរ ថាវាត្រូវបានគេប្រើសម្រាប់ផលិតខ្សែភាពយន្តដូចជាយន្ដហោះ drone នៅក្រោមទឹក ឬ “crash camera” ។ អ្នកផលិតមានឆន្ទៈលះបង់កាមរ៉ាថ្លៃ ដើម្បីទទួលបានការផ្តិតយករូបភាពក្នុងកំឡុងពេលការផ្ទុះ ការបុករថយន្ត ដែលកាមរ៉ាម៉ូដែល RX0 នេះអាចមានសមត្ថភាពខ្ពស់សំរាប់យកមកប្រើប្រាស់នូវការងារទាំងនេះ ។ កាមរ៉ា Sony RX0 នឹងចេញលក់នៅខែតុលាឆ្នាំ 2017 ក្នុងតម្លៃ 700 ដុល្លារ ៕ ហេង លក្ខិណា


ចែករំលែក៖