ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង10និង30នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចផែស្ងួត ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ មានបុរសម្នាក់បានស្លាប់ដោយសារឆក់ចរន្តភ្លើង។

បុរសម្នាក់នោះបានជិះម៉ូតូកង់បីមកប្ដូរសំបកកង់នៅកន្លែងជាង នៅខាងលិចផែស្ងួតដោយ លុយមិនគ្រប់មិនបានប្ដូរ ក៏ជិះម៉ូតូកង់បីចេញបានបន្ទិចស្រាប់តែជិះម៉ូតូប៉ះដែកទីបឈរម៉ូតូក៏ទាញដែកទីបប៉ុនមេជើង,វែងប្រហែល៦ម៉ែត្រ លើបញ្ឈរក៏ប៉ះខ្សែភ្លើងស្រាតបណ្ដាលឱ្យឆក់ប្រកាច រលួយសាច់ភ្លៃទាំងសងម្ខាងយ៉ាងខ្លោច ពងសាច់ បណ្ដាលឱ្យស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង។

បុរសរងគ្រោះឈ្មោះប៉ាវ វ៉ាត អាយុ39ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងចាំចំការឱ្យគេផងដែររស់នៅខាងលិចផែស្ងួត ភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានប្រពន្ធឈ្មោះ សៀន ស៊ាក អាយុ៣៦ឆ្នាំ មានកូន៣នាក់ ស្រី១ ប្រុស២នាក់។

កម្លាំងជំនាញសមត្ថកិច្ចស្រុកសាលាក្រៅបានចុះពិនិត្យរួចថា ជនរងគ្រោះដែលឆក់ខ្សែភ្លើងស្លាប់ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងមែន សាកសព ត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត


ចែករំលែក៖