ឥឡូវនេះក្រុមហ៊ុន Sharp បានបង្ហាញអេក្រង់ចុងក្រោយរបស់ខ្លួន ដើម្បីបង្កើនភាពទាក់ទាញមួយទៀតនៃទូរទស្សន៍ Aquos 8K ទំហំ 70 អ៊ីញ។ ទូរទស្សន៍ទំហំ 8K មាន Resolution 7,680 x 4,320 នេះគឺមានទំហំធំជាង 16 ដងជាងទូរទស្សន៍ Full HD (1920 x 1080) ស៊េរីចាស់។ ក្រុមហ៊ុន Sharp បានហៅវាថាជា “ការពិតចុងក្រោយដោយមានពត៌មានល្អិតល្អន់ សូម្បីតែភ្នែកទទេរមិនអាចចាប់យកបាន” ដែលនេះហាក់ដូចជាចំណុចលក់ដ៏ល្អ។
ខណៈពេលដែលបន្ទះអេក្រង់ 8K នឹងមានអត្ថប្រយោជន៍មានមុខងារជា ម៉ូនីទ័រដែលជាកន្លែងដែលអ្នកមិនចាំទៅអង្គុយនៅជិតវាដើម្បីមើលអោយឃើញច្បាស់នោះទេ ។ ក្រុមហ៊ុន Sharp គ្រោងនឹងដាក់បង្ហាញទូរទស្សន៍នៅចុងឆ្នាំនេះ នៅក្នុងប្រទេសចិន និងជប៉ុន និងបន្ទាប់មកកោះតៃវ៉ាន់នៅក្នុងខែកុម្ភៈឆ្នាំ 2018 ។ ក្រុមហ៊ុន Sharp កំពុង មានបំណងម្ដងទៀតនូវការចែកចាយទូរទស្សន៍ 8K TV ទំហំ 70 អ៊ីញរបស់ខ្លួនដែលជាម៉ាស៊ីនម៉ូនីទ័រ 8K (ម៉ូដែល LV-70X500E) សម្រាប់អឺរ៉ុប ដែលនឹងដាក់លក់នៅខែមីនា។ ក្រុមហ៊ុន Sharp មិនបានបញ្ជាក់ថាតើម៉ូដែល 8K របស់ខ្លួននឹងត្រូវចំណាយប៉ុន្មាននោះទេ ប៉ុន្តែប្រភពមួយបានប្រាប់សារព័ត៌មាន Nikkei Asian Review ថាពួកគេនឹងចាប់ផ្តើមប្រហែល 1 លានយ៉េន ឬប្រហែលជា 9,000 ដុល្លារ។ កាលពីមុនក្រុមហ៊ុននេះបានចេញនូវអេក្រង់ 8K ទំហំ 85 អ៊ីញនៅក្នុងប្រទេសជប៉ុនដែលមានតម្លៃជាង 100,000 ដុល្លារ។
ឥឡូវនេះវានៅមិនមានព័ត៌មានលំអិតអំពីការចេញផ្សាយរបស់សហរដ្ឋអាមេរិកទេ ថ្វីបើក្រុមហ៊ុន Foxconn របស់ក្រុមហ៊ុន Sharp បានប្រកាសពីគម្រោងបង្កើតរោងចក្រ LCD ទំហំ 10 ពាន់លានដុល្លារនៅ Wisconsin ៕ ហេង លក្ខិណា