ព័ត៌មានទាន់ហេតុការណ៍៖

បុរមានបញ្ហាសរសៃទាញម្នាក់ងូតទឹកប្រឡាយលង់ស្លាប់គ្រាមិនមានអ្នកឃើញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដែលសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាលោអះអាងថា មានជំងឺ(សរសៃទាញរញីរញ័រ)ប្រចាំកាយចុះងូតទឹកប្រឡាយក្បែផ្លូវបណ្តាលឲ្យលង់ស្លាប់យ៉ាងហោចអាធ័មគ្រមិនមានអ្នកណាបានឃើញ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ប្រឡាយជីកក្បែផ្លូវ ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ទោ រ៉ង សុវណ្ណារឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាយ ឡុក ភេទប្រុស អាយុ ៧១ឆ្នាំ សញ្ជាតិខ្មែរ មានកូនមានគ្រួសារតែពួកគេទៅស្នាក់ប្រកបរបរទទួលទាននៅឯប្រទេសថៃ បច្ចុប្បន្ន រស់នៅជាមួយបងប្អូន ស្ថិតក្នុងភូមិបឹងកក់ ឃុំតាលោ ស្រុកបាកាន។

លោក បន្តថា នៅម៉ោងខាងលើមានស្រ្តីម្នាក់កំពុងរកត្រីនៅម្ដុំកន្លែងកើតហេតុ ហើយបានឃើញជនរងគ្រោះចុះងូតទឹក តែមិនមានចាប់អារម្មណ៍ក៏ដើរទៅភូមិក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថា ជនរងគ្រោះលង់ស្លាប់តែម្តង។

លោកបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងពិនិត្យជាក់ស្តែងរកពុំឃើញ ស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើវបុណ្យប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖