ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សចំនួន ២នាក់បានស្លាប់ជាបន្តបន្ទាប់ និងចំនួន ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣លើក នៅស្រុកក្រគរ និងស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្តដឹងថា នៅវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦០.១៦១ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ មានករណីគ្រោះថ្នាក់ ១បានបង្កឡើងដោយយុវជនម្នាក់ឈ្មោះ ហៀក សុខា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ(ធ្ងន់)បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E 4038 ធ្វើចរាចរណ៍់ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុបានបុកស្រ្តីវ័យចំណាស់ម្នាក់ឈ្មោះ ជឹម ជៀន អាយុ ៧៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ខណៈកំពុងដើរឆ្លងផ្លូវពីជើងឆ្ពោះទៅទិសខាងត្បូង បណ្ដាលឲ្យរបួសធ្ងន់បាក់ភ្លៅបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត(ស្លាប់)។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តថា លុះនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃខែដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតក្នុងភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរដដែលដែរនោះ ក៍មានករណីគ្រោះថ្នាក់ម្តងទៀត ដោយបុរសបើកបរឈ្មោះ ម៉ែន ភារក្ស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ និងអ្នករួមដំណើរដោយឈ្មោះ ម៉ែន ស្រីណែត ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់ទាំងពី) បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ធ្វើដំណើរដោយម៉ូតូស្កូពី ពណ៏ស ពាក់ស្លាកលេខ ពោធិសាត់ 1F 8917 ធ្វើចរាចរណ៍់ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ខណៈនោះដែរក៍មានម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 6977 បើកបរដោយឈ្មោះ ចោយ ផល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និងរួមដំណើរឈ្មោះ សាន សេងហួរ ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ បានបុកពេញទំហឹងបណ្ដាលឲ្យដួលរងរបួសរដូករណេលតែម្តង ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ចំណែកវត្ថុតាងម៉ូតូទាំង ២ករណីខាងលើសមត្តកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយគ្នាតាមនីតិវិធី។
ដោយឡែក៖ នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកានឯនេះវិញ ត្រូវបានលោក វេរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងដែរថា ក៍មានករណីគ្រោះថ្នាក់ចរាចរណ៏ ១លើកដែរ បង្កឡើងដោយបុរសម្នាក់ឈ្មោះ គន ភារៈ អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន(ធ្ងន់)បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT 4246 ធ្វើចរាចរណ៍់ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានបុកមនុស្សកំពុងជិះកងបញ្រ្ចាស់ទិសគ្នា ឈ្មោះ ពេង ដាលីន ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា បណ្ដាលឲ្យរបួសធ្ងន់(បាក់ជើងឆ្វេង និងបែកចិញ្ចើម) បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តភ្លាមៗ ប៉ុន្តែជាអកុសល់ក៍បានស្លាប់បាត់បង់ជីវិតតែម្តង ចំណែកវត្ថុតាងម៉ូតូ និងកងសមត្តកិច្ចបានយកទៅរក្សាជាបណ្ណោះអាសន្ន រងចាំធ្វើការវាសវែង និងដោះស្រាយគ្នាជាក្រោយ៕ ប៉ឹម ពិន