ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់គិតខ្លីបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ព្រោះតែសុំលុយម្ដាយ៥០ម៉ីនរៀលមិនបាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ មានករណី ចងក សម្លាប់ខ្លួន នៅភូមិប៉ាង ឃុំច្រនាងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សែម ស៊ុយ ភេទ ប្រុស អាយុ 24 ឆ្នាំ នៅភូមិប៉ាង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានយកខ្សែ នីឡុងចងកសម្លាប់ខ្លួនឯងទៅនឹងមែកដេីមទឹកដោះខាងមុខផ្ទះបណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ លុះព្រឹកឡេីងទេីបដឹង។

សមត្ថកិច្ចបានបន្ដថា មូលហេតុគឺជនរងគ្រោះកាលពី ២ថ្ងៃមុនបានសុំលុយម្តាយចំនួន 500.000 រៀល( ហាសិបមឺុនរៀល ) ដើម្បីទៅធ្វើការនៅភ្នំពេញ ប៉ុន្តែ ម្តាយគ្មានលុយឲ្យ ទេីបជនរងគ្រោះឆ្លេីយថា ចឹងចាំធ្វេីបុណ្យឲ្យកូនផង ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកុសល្យវិច័យ លើសាកសពពុំមានស្លាកស្នាមអ្វីផ្សេងទេ ទើបធ្វើកំណត់ហេតុរួច ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពីណី៕ ប៊ុន រិទ្ធី


ចែករំលែក៖