ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងម្នាក់ស្លាប់ និង២នាក់ទៀតជួយសង្រ្គោះទាន់ពេល ក្រោយពេលទៅតាមឪពុកដាក់មង ហើយលង់ទឹក

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៧ នៅចំណុចតាងបាង ភូមិស្នោរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បន្ទាប់ពីក្មេងនេះបានទៅតាមឪពុក ដាក់មង នៅចំណុចនៅខាងលើ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ហ៊ាន ចិត្រា ភេទប្រុស អាយុ៥ឆ្នាំ រស់នៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ឪពុក ឈ្មោះ យឿន ចែម អាយុ ៣៤ឆ្នាំ ម្ដាយឈ្មោះ ខឿន ចាន់ណា អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

មុនពេលកើតហេតុ ឪពុកបាននាំកូន និងក្មេង២នាក់ទៀ តជាបងប្អូនជីដូនមួយជិះទូកទៅដាក់មង និងបេះត្រកួន លុះទៅដល់ ឪពុករវល់តែដើរដាក់មង បានទុកក្មេងទាំង៣នៅនឹងទូក ក្រោយមកក្មេងបានប្រឡែងគ្នា ធ្វើឲ្យក្រឡាប់ទូកធ្លាក់ចូលទឹកទាំង៣នាក់ ពេលនោះឪពុកបានហែលមកស្រង់បានតែ២នាក់ ឯកូនខ្លួនឯងស្រង់មិនទាន់បណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសល្យវិច័យ កត់កំណត់ហេតុ រួចប្រគល់សាសពឲ្យឪពុកម្ដាយ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖