ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បុករថយន្តសាំងយ៉ុង​

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកទៅបុករថយន្ត ម៉ាកសាំងយ៉ុង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ និង២នាក់រងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3A7975 អ្នកបើកជនមិនស្គាល់អត្តសញ្ញណបានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ ។

មុនកើតហេតុរថយន្តបង្កបានបើកទៅបុករថយន្ត ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2Z5954បើកដោយឈ្មោះសែមដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលរង(របួសធ្ងន់)។ អ្នករួមដំណើចំនួន៤នាក់ ទី១ ឈ្មោះ ញ៉េសុខ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិវាំង ឃុំ តាំងក្រសាំង ស្រុកសន្ទុក(របួសធ្ងន់)។ ទី២ ឈ្មោះ អិតស្រីអូន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសធ្ងន់)។ ទី៣ឈ្មោះ អ៊ុកសាវឿន ភេទស្រី អាយុ49ឆ្នាំ រស់នៅភូមិជាមួយគ្នា(របួសស្រាល)។ទី៤ ឈ្មោះ ហៀក ដានី ភេទស្រី អាយុ32ឆ្នាំ រស់នៅភូមិជាមួយគ្នា(របូសស្រាល)។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក និងធ្វើកំណត់ហេតុ ប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បី ឲ្យភាគីសងខាងចូលខ្លួនមកដោះស្រាយគ្នា៕​ ប៊ុន រិទ្ធី​


ចែករំលែក៖