ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ទៅធ្វើការអស់ទុស្សេខ្សែភ្លើងឆេះផ្ទះអស់គ្មានសល់

ចែករំលែក៖

ខេត្តតាកែវ៖ ផ្ទះឈឺមួយខ្នងត្រូវអណ្តាតភ្លើងឆេះខ្លេច ខណៈដែលម្ចាស់ផ្ទះមិននៅ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទីព្រឹក ស្ថិតក្នុងភូមិគ្រាំងទ្រមូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។

បើយោតាមរាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា ម្ចាស់ផ្ទះដែលឆះខាងលើមានម្ចាស់ឈ្មោះ សុខ ស្រី អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ ( ប្តី ស្លាប់ ) មានកូនក្នុងបន្ទុកចំនួន៤នាក់ ស្រី៣នាក់ ប្រុស ០១នាក់ ដែលបានទៅធ្វើការងារនៅភ្នំពេញទាំងអស់ ។

ក្នុងហេតុការណ៍នោះត្រូវបានខូចខាតសម្ភាររួមមាន៖ ផ្ទះឈើចំនួន០១ខ្នង ទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ប្រក់ក្បឿង ឆេះអស់ទាំងស្រុង ទូដាក់ខោអាវចំនួន២ ឆេះអស់លុយចំនួន៥០០ដុល្លារ និងលុយខ្មែរចំនួន ១.២០០.០០០៛ ធុងបាស់ ចំនួន២ ទូរទស្សន៍១ នឹងឯកសារមួយចំនួនធំ បានឆេះអស់ទាំងស្រុង។

ដោយឡែករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបានបាញ់អស់ចំនួន១រថយន្ត ។

ក្រោយពីកើតហេតុ កម្លាំងអធិការដ្ឋានបានស្រាវជ្រាវ ហើយសន្និដ្ឋានថា បណ្តាលមកពីទុស្សេខ្សែភ្លើង៕ ភ្នំដា


ចែករំលែក៖