ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធករណីឆក់ម្នាក់ ខណៈធ្វើសកម្មភាពហើយនោះបានបើកម៉ូតូរត់គេចខ្លួន ប៉ុន្តែពេលមកដល់ចំណុចភ្លើងស្តុបណានជីង បណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករានោះ ម៉ូតូជនសង្ស័យបានជ្រុលចង្កូតទៅបុករថយន្តគេ១គ្រឿងពីក្រោយ បណ្តាលឲ្យដួលខ្លួនឯង ស្របពេលនោះ ប្រជាពលរដ្ឋក៏ចាប់បាន និងនាំគ្នាស្វាគមន៍ម្នាក់មួយដៃ មួយជើងសល់តែដង្ហើមចង្រិត។
សាក្សីអះអាងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ។
ជនសង្ស័យបានរងរបួសជាទម្ងន់ បែកឈាបសន្លប់ស្តូកស្តឹងនៅលើព្រះធរណី ទម្រាំសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ និងបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចខណ្ឌ៧មករាបានបញ្ជាក់យ៉ាងខ្លីថា ជនសង្ស័យមិនទាន់ត្រូវបានស្គាល់ឈ្មោះ និងមិនទាន់ដឹងថា ធ្វើសកម្មភាពឆក់អ្វីនៅឡើយទេ ៕ ស រស្មី