ខេត្តព្រះសីហនុ៖ បុគ្គលិកផ្ទះសំណាក់ម្នាក់ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ស្នាក់នៅ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ឌីឌីម៉ាក1 ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាក់ វណ្ណារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ បានយកខ្សែភ្លើងចងកសម្លាប់ខ្លួនភ្ជាប់នឹងចម្រឹងបង្អួចបណ្តាលឲ្យស្លាប់។
ប្រភពដដែលបានបន្តទៀតថា បុរសដែលចងកសម្លាប់ខ្លួន ដោយសារមានជំងឺសរសៃប្រសាទ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ សាកសពពិតជាធ្វើអត្តឃាតពិតប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសាររៀបចំយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ