ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសលទ្ធផលប្រឡងបាក់ឌុប ថ្ងៃទី១០-១១ កញ្ញា ២០១៧ មុនកំណត់

ចែករំលែក៖

ភ្នំពេញៈ យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំចេញផ្សាយ នៅថ្ងៃទី៨ ខែកញ្ញានេះ បានឲ្យដឹងថា “ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី ២១ សីហា ២០១៧នោះ ត្រូវធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ និងសម្រាប់ខេត្តផ្សេងៗទៀត ដែលតាមគម្រោងថានឹងប្រកាសនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ នោះ ។ការមើលលទ្ធផលប្រលងនេះអាចធ្វើឡើង តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ Facebook.com/moeys.gov.kh”។

ក្រសួងអប់រំបានឲ្យដឹងទៀតថា ការប្រកាសលទ្ធផលនេះ ធ្វើឡើងមុនកាលបរិច្ឆេទកំណត់ ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ បានប្រព្រឹត្តទៅយ៉ាងរលូន និងតម្លាភាព ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធយ៉ាងល្អ ៕ ប្រាថ្នា


ចែករំលែក៖