ខេត្តពោធិ៍សាត់៖ បុរសជិះម៉ូតូម្នាក់បានរងរបួសយ៉ាងធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក ខណៈជនរងរបួសរូបនេះជិះម៉ូតូឆ្លងផ្លូវ នៅស្រុកភ្នំក្រវាញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាត់លេខ ៥៥ ត្រង់ចំណុចស្ពានក ១ ស្ថិតក្នុងភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញប្រាប់ថា នៅវេលាម៉ោងខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក តាកូម៉ា ចង្កូតឆ្វេង ពីកិប សេរីឆ្នាំ២០០៥ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2W 4865 ឈ្មោះ សុីវ តឹក ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិដូនអាវ ឃុំ ស្រុកបរវេល ខេត្តបាត់ដំបង និងអ្នករួមដំណើរចំនួន ៣នាក់ផ្សេងទៀត(មិនរងរបួសនោះទេ) បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅទិសខាងជើង លុះទៅដល់ចំណុចកើតហេតុបានបុកម៉ូតូកំពុងជិះឆ្លងផ្លូវពីកើតទៅលិចបត់ឆ្វេង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងខូចខាតមធ្យោបាយធ្វើដំណើររថយន្ត និងម៉ូតូ។
ប្រភពព័ត៌មានខាងលើបន្តថា ជនជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ រងរបួសឈ្មោះ សែន ភឿក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង)។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីខាងលើរថយន្តបើកបរមិនប្រកាន់ស្ដាំ រីឯភាគីបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ។ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូបានយកទៅរក្សាទុកនៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋានគរបាលស្រុកភ្នំក្រវាញ រង់ចាំវាស់វែង និងដោះស្រាយគ្នាតាមក្រោយ៕ ប៉ឹម ពិន