ព័ត៌មានទាន់ហេតុការណ៍៖

ខឹងរឿងរោទិ៍​ម៉ូតូដេញកាប់គ្នាដូចហ្វូងគោរងរបួសធ្ងន់ស្រាល៦នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុសស្រី២ក្រុមបានស្រែកឌឺដងគ្នារឿងបើកម៉ូតូរោទិ៍​បានដេញកាប់គ្នាដូចហ្វូងគោបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និង​រងរបួសស្រាល៥នាក់។

ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨​​យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅដីឡូជិតបន្ទប់ជួលភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ភាគី​អង្គុយផឹករបួស៣នាក់ទី១-ឈ្មោះ ហ៊ុល ថាភេទប្រុសអាយុ ២៦ឆ្នាំ មុខរបររោងចក្រស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុក កោះតាជោ ខេត្តកណ្តាល ។

ទី២-ឈ្មោះហ៊ុល ស្រីនាង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករោងចក្រ (ត្រូវជាបង)និងម្នាក់ទៀត ឈ្មោះ ហ៊ុល លី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ(ត្រូវជាម្តាយ)​អ្នក​ទាំង​អស់​ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។

ចំណែកឯ​ភាគីខាងជិះម៉ូតូរបួស៣នាក់ ទី១-ឈ្មោះ ម៉ុន សេង ក្រង់ ១៨ឆ្នាំ មុខរបរ ជាងបៀកថ្នាំ(ជាអ្នកជិះម៉ូតូ)ស្នាក់នៅ ភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង ទី២-ឈ្មោះម៉ុន ប្រាជ្ញា២៧ឆ្នាំ បៀកថ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតជាមួយគ្នា និងទី៣-ឈ្មោះម៉ុន ចាន់ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតខាងលើ មានស្រុកកំណើតនៅភូមិស្រុករមាសហែក ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីភាគីពីឈ្មោះម៉ុន សេងក្រង ដែលជានាក់ជិះម៉ូតូបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានអង្គុយផឹកសុី​នៅដីឡូត៍ខាងលើដោយមានគ្នា១១នាក់បានផឹកសុី​អស់ស្រាមួយកេះ។

បន្ទាប់​មក​រូបគាត់បានជិះម៉ូតូទៅទិញស្រាថែមទៀត​ លុះបើកមកដល់មុខប្រមាណ៥០ម៉ែត្រមកដល់កន្លែងបក្ខ​ពួកមួយក្រុមទៀត ដែលកំពុង​ផឹកសុី​៦នាក់ក្នុងនោះមានស្រី៤នាក់ និងប្រុស២នាក់ ហើយជិះកាត់មុខ ហើយអ្នកកំពុងផឹកស៊ីបានស្រែកថា ហែងជិះម៉ូតូរោទិ៍​ឌឺម៉េះ​? ហើយរូបគាត់ឆ្លើយតបថា ខ្ញុំមានឌឺឯណាបង ខ្ញុំជិះធម្មតាតាស​ ពេល​នេះ​ភាគី​ខាង​ផឹក​សុី​ដើរមកកាន់គាត់ហើយវាយទៅលើរូបគាត់បណ្តាលឲ្យរងរបួសស្រាល។

​ក្រោយ​មកទៀត បងប្រុសរបស់គាត់ ឈ្មោះម៉ុន ប្រាជ្ញាបានមកសួរថា នរ​ណាវាយប្អូនអញ​ស្រាប់តែភាគីជនបង្កខាងលើយកកាំបិតបុ័ងតោមកកាប់បងរបស់គាត់ត្រូវជាច្រើនកាំបិត នឹងរងរបួសយ៉ាងធ្ងន់​ហើយ​ថែម​ទាំង​កាប់ម៉ូតូរបស់គាត់បណ្តលឲ្យខូចមួយចំនួន​។ ចំណែកឈ្មោះ ម៉ុន ចាន់ណារ៉ា ត្រូវជាបងប្អូនជីដូនមួយបានឈរក្បែត្រូវគេវាយបណ្តាលឲ្យរបួសស្រាល។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​សាក​សួរ​ព្រម​ទាំង​ឃាត់​ខ្លួន​ជន​ដៃ​ដល់​យក​មក​ប៉ុស្តិ៍​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​បន្ត​ ៕ សុខាសែនជ័យ


ចែករំលែក៖