ភ្នំពេញ៖ នារីម្នាក់ត្រូវបានម្ចាស់បន្ទប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីនារីរូបនោះបានធ្វើសកម្មភាពគាស់បន្ទប់ជួល លួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧ ចំណុចភូមិតាងួនសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ មាច ស្រីនាង ហៅកាពុយ ភេទស្រីអាយុ២៤ មុខរបរបុគ្គលិក ក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះមានចំនួន២នាក់ ទី១មានឈ្មោះ មា សម្បត្តិ ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទី២មានឈ្មោះ ប៉ោ សូនី ភេទស្រី អាយុ៤៤ មុខរបរកាត់ដេរ ស្នាក់នៅផ្ទះជួល ភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់ ខ្សែដៃ២ខ្សែ ខ្សែក១ខ្សែ ក្រវិល១គូ លុយម៉ាឡេ ១៣០០ រីងហ្គេត ៣០០ដុល្លារ។
បន្សល់ទុក រួមមាន កូនសោរចំនួន២២ មេសោខ្មៅចំនួន១ ខ្សែដៃធ្វើពីលោហៈធាតុលឿងចំនួន១ខ្សែ លុយ២០០ដុល្លារ និងលុយ៣១០,៣០០, និងអត្តសញ្ញាណប័ណ្ឌ១សន្លឹក ឈ្មោះ អឿនចាន់ថន។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានចាក់សោបន្ទប់ហើយទៅផ្សារ ខណៈមកវិញស្រាប់តែឃើញបន្ទប់បើកចំហរពេលនោះរូបគាត់បានចូលទៅខាងក្នុងបន្ទប់ស្រាប់តែឃើញកាបូបលុយចំហដោយបាត់លុយនិងគ្រឿងអល័ង្ហកាមួយចំនួនហើយគាត់ក៏មកសួអ្នកមើលកាខុសត្រូវផ្ទះជួល ។
ក្រោយមកអ្នកមើលកាខុសត្រូវនៅទីនោះក៏បានឆ្លើយថាឃើញមាននារីម្នាក់មកចូលក្នុងបន្ទប់គាប់ជួន ក៏ឃើញនារីជាជនសង្ស័យដើរមកល្មមទើបឃាត់ និងឆែកមើលក្នុងកាបូបស្រាប់តែឃើញលុយ និងគ្រឿងអលង្ការទើបរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវរបញ្ចូនទៅកាន់ផ្នែកជំនាញយុត្តិធម៌នៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សេនជ័យដើម្បីចាត់ការបន្ត៕ សុខាសែនជ័យ