ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់ សម្រេច មិនសងសំណង សង្គ្រាមលោក ទៅឲ្យប៉ូឡូញ

ចែករំលែក៖

កន្លងមកនាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញបាន បញ្ជាក់ថា ប្រទេសរបស់លោកមានសិទ្ធិទទួលបានសំណងសង្គ្រាមពីប្រទេសអាល្លឺម៉ង់ ។ ប៉ុន្តែរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា គ្មានអ្វីដែលត្រូវបង្ខំឲ្យអាល្លឺម៉ង់សងការខូចខាតដោយសង្គ្រាមលោក លើកទីពីរនោះឡើយ ។

ការទាមទារសំណង អាចធ្វើឲ្យទំនាក់ទំនងរវាង ប៉ូឡូញ នឹងអាល្លឺម៉ង់ ប្រឈមការបែកបាក់ ជារឿង មួយ ដែលពលរដ្ឋ ប៉ូឡូញមិនចង់បានឡើយ ។ កន្លងមក ក្រុមអាចារ្យគ្រិស្តសាសនាប៉ូឡូញបានស្នើឲ្យរដ្ឋាភិបាលប្រុងប្រយ័ត្នកុំបង្ករឿងល្អក់កករដល់ទំនាក់ទំនង និងទំនុកចិត្តទ្វេភាគីជាមួយអាល្លឺម៉ង់់ ។ ក្រុមអាចារ្យប៉ូឡូញស្នើឲ្យរដ្ឋាភិបាលផ្តល់តម្លៃនឹកឃើញឡើងវិញនូវការផ្សះផ្សារវាងប្រទេសទាំង២ ក្រោយពេលរបបកុម្មុយនីស្តដួលរលំមក ។ ទំនាក់ទំនងរវាងអាល្លឺម៉ង់់ នឹងប៉ូឡូញមានភាពតានតឹង ដោយសារថ្មីៗនេះ លោកស្រីមែរគែល បានរិះគន់ពីរបបនីតិរដ្ឋនៅប៉ូឡូញ

នៅប៉ូឡូញមួយរយៈពេលចុងក្រោយនេះ មានការលើកឡើងពីការទាមទារឲ្យអាល្លឺម៉ង់់ចេញសំណងខូចខាតសង្គ្រាមលោកលើកទី២ដោយសារតែប្រធានគណបក្សអភិរក្សកាន់អំណាច គឺលោក Jaroslaw Kaczynski បានចោទអាល្លឺម៉ង់់ថា មិនទទួលខុសត្រូវចំពោះសង្គ្រាមលោកលើកទី២ដែលបានកើតឡើង ពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥នោះ ។ ថ្ងៃព្រហស្បតិ៍កន្លងទៅលោកស្រីនាយករដ្ឋមន្ត្រីប៉ូឡូញ Beata Szydloក៏បានលើកឡើងដែរថា ប៉ូឡូញមានសិទ្ធិទទួលសំណងខូចខាតនេះ ប៉ុន្តែគ្រាន់តែប៉ូឡូញមិនទាន់បានធ្វើសំណើសុំផ្នែកនយោបាយប៉ុណ្ណោះ ។ រដ្ឋាភិបាលប៉ូឡូញលើកឡើងថា អាចនឹងសុំឲ្យអាល្លឺម៉ង់់សងរហួតមួយពាន់ពាន់លានដុល្លារទៀតផង ។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់់តបទៅវិញថា អាល្លឺម៉ង់់ទទួលខុសត្រូវចំពោះ សង្ក្រាមលោកហើយរឿងដោះស្រាយសំណងខូចខាតសង្ក្រាម បង្កឡើងដោយរបបណាហ្ស៊ីបានធ្វើចប់សព្វគ្រប់តាំងពីឆ្នាំ១៩៥៣ម្ល៉េះ ។ អាល្លឺម៉ង់់បានចេញសងការខូចខាតឲ្យប្រទេសជាច្រើន ប៉ុន្តែ កាលនោះប៉ូឡូញសម្រេចចិត្តមិនយកសំណងពីអាល្លឺម៉ង់់ទេ ។ រដ្ឋាភិបាលលោកស្រីមែរគែលបានលើកឡើងថាប៉ូឡូញបានគូសបញ្ជាក់ច្រើនដងមកហើយ ពិសេសក្នុងឆ្នាំ១៩៧០និងឆ្នាំ២០០៤ថា បដិសេធមិនយកសំណងពីអាល្លឺម៉ង់់ទេ ។ ដូច្នះអាល្លឺម៉ង់់ចាត់ទុកថា រឿងនេះវាចប់ សព្វគ្រប់ហើយ ។ ប៉ុន្តែបើយោងតាមរដ្ឋាភិបាលប៉ូឡូញ កាលនោះការដែលប៉ូឡូញសម្រេចចិត្តមិនយកសំណងពីអាល្លឹម៉ង់ក៏ដោយសារទទួលសម្ពាធពីអតីតសហភាពសូវៀតដែរ ព្រោះថា កាលនោះប៉ូឡូញជាសមាជិកក្រុមកុម្មុយនិស្ត៕ ម៉ែវ សាធី


ចែករំលែក៖