ខេត្តបាត់ដំបង៖ បុរសម្នាក់ព្រោះតែខឹងសង្សារសុំបែកគ្នា បានសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅប៉ងសម្លាប់ខ្លួនឯង តែសំណាងល្អមិនបានសម្រេច។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសដែលផឹកថ្នាំបាញ់ស្មៅខាងលើ ឈ្មោះ ពត បារាំង អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ បានផឹកថ្នាំបាញ់ស្មៅ៤៨ ប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង ព្រោះតែខឹងនឹងសង្សារសុំបែកផ្លូវគ្នា។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យឯកជនស្រុកភ្នំព្រឹក ទាន់ពេលទើបសង្គ្រោះបាន៕