ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថាបនអយ្យការបានប្រគល់សត្វព្រៃឲ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកំពង់ធំ ដោយ សហការជាមួយអង្កការសម្ព័ន្ធមិត្តសត្វព្រៃ។
ប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុកបានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់ថា មានការដឹកជញ្ចូន សត្វព្រៃ ជួញដូរយ៉ាងអាណាធិបតេយ្យពេល នោះបានរាយការណ៍ទៅព្រះរាជអាជ្ញាខេត្តកំពង់ធំ ទើបលោកបញ្ជាឲ្យ ស្ទាក់ចាប់ សត្វព្រៃទាំងនេះបានកាលពីយប់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៧ នៅចំនុច មុខស្នាក់ការ១០១ ក្នុងភូមិ កកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ លុះព្រឹកឡើងថ្ងៃទី១២ ខែកញ្ញា លោកអិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំបានប្រគល់សត្វព្រៃទាំងនេះឲ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកំពង់ធំ ដោយ សហការជាមួយអង្កការសម្ព័ន្ធមិត្តសត្វព្រៃតែម្ដង។
លោក អិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំបានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា បានប្រគល់សត្វ ប្រវឹកចំនួន១៥០ក្បាល សត្វស្វា១០ ក្បាល សត្វសំពោជ៥ក្បាលឲ្យ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកំពង់ធំដើម្បីយកទៅលែងនៅ រមណីយដ្នានភ្នំ តាម៉ៅ ថែរក្សា និងអភិរក្ស៕ ប៊ុន រិទ្ធី