ប្រទេសចិន៖ នៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង(NICEC)។
នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤នេះ មានការចូលរួម ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជាសមាជិកទាំងអស់របស់អ៊ានប្រទេសអាស៊ាន ជាច្រើន រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
លោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន បានថ្លែងសន្ទរកថាបើពិព័រណ៍ចិន-អាស៊ាន លើកទី១៤ បន្ទាប់មក ប្រមុខដឹកនាំអាស៊ានទាំងអស់ក៏បានថ្លែងសន្ទរកថាម្នាក់ម្ដង។
នៅក្នុងសន្ទរកថារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្ដេចបានមានប្រសាសន៍ថា ពិពរណ៍ចិន អាស៊ាននេះ មិនត្រឹមតែផ្តល់ឱកាសដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជាសមាជិកទាំងអស់របស់អ៊ាន ការពិភាក្សាផ្លាស់ប្តូរគំនិតគ្នាដើម្បីពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិការមួយចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបង្កើនកាលានុវត្តភាព ពាណិជ្ជកម្មរវាងប្រទេសចូលរួមពិពរណ៍លើគ្រប់វិស័យផងដែរ។
ទន្ទឹមនេះដែរវេទិកានេះពីមួយឆ្នាំទៅមួយឆ្នាំ ក៏កាន់តែមានការរីកចម្រើនខ្លាំងឡើងៗ និងមានសារសំខាន់សំរាប់តំបន់យើង និងបានដើរស្របគ្នាទៅនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាវិជ្ជមានរវាងប្រទេសចិន និងអាស៊ាន។
ជាមួយនឹងការរីកចម្រើនជាប្រចាំ នៅក្នុងវិស័យសេដ្ឋកិច្ច ដែលជាក្បាលម៉ាស៊ីនអូសកំណើនរបស់ពិភពលោក តំបន់អាស៊ីយើងបានមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងបានក្លាយជាមជ្ឍមណ្ឌលពហុវប្បធម៌ និងអរិធម៌ដ៏សំខាន់មួយ ដែលប្រជាជនទូទាំងពិភពលោកចង់ឃើញ ចង់ស្គាល់ និងស្វែងយល់។ ក្នុងស្មារតីនេះ ប្រធានបទនៃវេទិកានេះ ពិតជាមានសារសំខាន់ណាស់ នៅក្នុងការជំរុញ និងលើកតម្កើងចិន អាស៊ាន និងអាស៊ីទាំងមូលអោយក្លាយជាតំបន់មួយប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែង។
ជាសក្ខីកម្ម ទំហំពាណិជ្ជរវាងអាស៊ាន និងចិនមានទំហំប្រមាណ៤៥២ ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០១៦។
ក្រៅពីកំណើននៃការដោះដូរពាណិជ្ជកម្មរវាងតំបន់អាស៊ាន ចិន សកម្មភាពទេសចរណ៍រវាងតំបន់ទាំងពីរមានការកើនឡើងជាលំដាប់ ដោយភ្ញៀវទេសចរណ៍ចិនទៅតំបន់អាស៊ានមានចំនួនជិត២០លាននាក់ក្នុងឆ្នាំ២០១៦ ជាមួយកំនើន៦,៤%បៀបនឹងឆ្នាំ២០១៥។ ចំនួនភ្ញៀវទេសចរណ៍ចិនបាននៅឈរលំដាប់ទី១ សំរាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលទៅទស្សនាតំបន់អាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ម្យ៉ាងវិញទៀត ចំនួនភ្ញៀវទេសចរណ៍អាស៊ានទៅប្រទេសចិនទាំងមូលក៏មានការកើនឡើងជាលំដាប់ដូចគ្នា ដោយមានចំនួនជាង១០លាននាក់ក្នុងឆ្នាំ២០១៦ កើនជាង៥៧,៨%ធៀបនឹងឆ្នាំ២០១៥។
ជាការពិតកំណើនខ្ពស់នៃវិស័យទេសចរណ៍រវាងអាស៊ាន ចិន នេះបានកំពុងជួយជំរុញអោយបាននូវ សមាហរណកម្មសេដ្ឋកិច្ចរវាងតំបន់អាស៊ាន ចិន កាន់តែមានភាពស៊ីជម្រៅ និងការតភ្ជាប់កាន់តែរឹងមាំ។
វិស័យទេសចរណ៍នេះទៀតសោត ក៏ជម្រុញការតភ្ជាប់រវាង ប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការស្ថាបនា ផ្លូវសូត្រសតវត្ស៍រទី២១ អោយកាន់តែមាំមួន ស្របពេលដែលកសាងវិថីសូត្រសតវត្ស៍រទី២១ បានក្លាយជារបៀបវារមួយដ៏សំខាន់ ដែលប្រទេសយើងទាំងអស់គ្នាត្រូវតែធ្វើការ រួមគ្នាដើម្បីសំរេចនូវសមហរណកម្មតំបន់។ ក្នុងស្មារតីនេះ គំនិតផ្តួចផ្តើមពង្រឹងវិស័យទេសចរណ៍នេះ នឹងជួយបង្កើនការស្ថាបនាវិថីសូត្រសតវត្សរ៍ទី២១ ដែលនឹងជម្រុញសហបត្តិការតំបន់អោយឈានដល់កំរិតថ្មីមួយទៀត ជួយពង្រឹងកំណើនសរដ្ឋកិច្ចផង ជួយជម្រុញសមាហរណកម្មតំបន់អាស៊ាន ចិនផង ជាពិសេសសមាហរណកម្មរវាងតំបន់អាស៊ានខ្លួនឯងផ្ទាល់ អោយកាន់តែគ្រប់ជ្រុងជ្រោយ។
កម្ពុជាពិតជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញក្នុងតំបន់ ដោយឈរលើលក្ខណៈពិសេសនៃអច្ឆរិយៈគ្មានពីរនៃប្រសាទអង្គរ និងប្រសាទរាប់ពាន់ទៀត និងសម្បតិ្តបេកិកភណ្ឌអរូបីនានា។ ជាក់ស្តែងឆ្នាំ២០១៦ ភ្ញៀវទេសចរណ៍ចិនចូលមកទស្សនាកម្ពុជាបានឈរលំដាប់ទី២ដែលភ្ញៀវទេសចរណ៍ចិនមានប្រមាណ៨,៣សែននាក់ ដែលមានការកើនឡើងជង២០% ធៀបនឹងឆ្នាំ២០១៥។ កម្ពុជាត្រៀមខ្លួនទទួលធ្វើជាប្រទេសកិតិ្តយសក្នុងពិពរណ៍ចិន អាស៊ានលើទី១៥ ឆ្នាំ២០១៨ខាងមុខផងដែរ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ