ក្រុងព្រះសីហនុបុរសកម្មករសំណង់ម្នាក់បានស្លាប់ដោយឆក់ខ្សែភ្លើង ពេលសុីឈ្នួលឡើង រៀបចំបណ្តាញភ្លើងអគ្គីសនីឲ្យផ្ទះគេមួយកន្លែងនៅម្តុំសេតេកាលម៉ោងជិត១១ព្រឹក ថ្ងៃ១២ ខែកញ្ញា២០១៧ ។
មិត្តរួមការងារជាមួយជនរងគ្រោះឲ្យដឹងថា ជនរងគ្រោះឈ្មោះចាន់ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិចេកចៅ ឃុំ កំពង់ពោធិ ស្រុកគរគរ ខេត្តពោធិសាត់ ។ ក្រោយពេលឆក់ចរន្តអគ្គីសនីហើយ គេបានព្យាយាមដឹកយកជនរងគ្រោះតាមម៉ូតូទៅរកការសង្គ្រោះនៅតាមមន្ទីរពេទ្យឯកជន ដែលនៅជិតមួយចំនួនដែរ ប៉ុន្តែខាងគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយ មិនអាចជួយសង្គ្រោះបានឡើយ។
ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមនីតិវិធីលើបញ្ហានេះ ចំណែកសពយកទៅរក្សទុកនៅវត្តក្រោមរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាតាមប្រពៃណី ៕ ឆ្លាម សមុទ្រ