ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ទោ ព្រឿន ហាន អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែងដឹកជំនាញក្រោមឱវ៉ាត ចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម បង្រ្កាបមុខសញ្ញាក្មេងទំនើង និងធ្លាប់ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៨នាក់ ដើម្បីអប់រំ និងតម្រូវឲ្យអាណាព្យាលមកធានាយកសាមីខ្លួន។
ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ទោ ព្រឿន ហាន អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង និងធ្លាប់ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៨នាក់ទី១ ឈ្មោះ ញ៉ាញ់ ក្រូច ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរទី២ ឈ្មោះ ញ៉ាញ់ នីន ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរទី៣ ឈ្មោះ ឡេវ ចេង ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរទី៤ ឈ្មោះ ឡេវ ម៉េត ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរទី៥ ឈ្មោះ ធុយ តែម ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរទី៦ ឈ្មោះ មាន ភារ៉ា ហៅឆក ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរទី៧ ឈ្មោះ ណន វណ្ណេត ភេទប្រុស អាយុ ១៤ឆ្នាំ សញ្ជាតិខ្មែរ និងទី៨ ឈ្មោះ ស៊ុ លឿន ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំងចំនួន ៨នាក់ខាងលើ រស់នៅភូមិ ឃុំអូរសោម ស្រុកវាលវែង(កន្លែងឃាត់ខ្លួន)។
លោកបន្តថា ជនសង្ស័យនេះសុទ្ធជាមុខសញ្ញាក្មេងទំនើង និងធ្លាប់ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននាកន្លែងមក ហើយបានបង្រ្កាបនេះយកមកធ្វើតេស្តទឹកនោមត្រឹមត្រូវ ដើម្បីរកលទ្ធផលតើមានផ្ទុកសារធាតុញៀនដដែលទៀតឬយ៉ាងណា ប៉ុន្តែពួកគាត់អាចកែប្រែ ព្រោះពុំមានសារធាតុញៀននៅក្នុងខ្លួនទៀតនោះទេ។
លោកបន្តទៀតថា សញ្ញាក្មេងទំនើង និងធ្លាប់ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានអប់រំ និងបានតម្រូវឲ្យអាណាព្យាលមកធានាលាយលក្ខណ៍ជាអក្សរត្រឹមត្រូវ ដើម្បីទទួលយកទៅលំនៅឋានវិញ៕ ប៉ឹម ពិន