ក្លិប Monaco របស់បារាំងបានបង្ហាញកីឡាករចំណូលថ្មី៤រូបដូចជាកីឡាករ Stefan Jovetic, Rachid Ghezzal, Keita Balde Diao និង Adama Diakhaby បន្ទាប់ពីពួកគេលក់កីឡាករបានប្រាក់រហូតដល់ទៅ៣២៩,៣លានផោនក្នុងទីផ្សារ ដោះដូរកីឡាករដែលទើបតែបិទកន្លងទៅ ។
យោងទៅតាមរបាយការណ៍ CIES Football Observatory បានបង្ហាញថា Monaco ចំណេញប្រាក់ចំនួន២៦៦លានផោនពីទីផ្សារដោះដូរកីឡាករនោះដោយពួកគេបានចំណាយលុយតែ៨៨,៩លានផោន ប៉ុណ្ណោះដើម្បីទិញកីឡាករមកពង្រឹងក្រុមវិញ។
កីឡាករសំខាន់ៗដែល Monaco លក់ចេញមានដូចជា Kylian Mbappe ទៅកាន់ Paris Saint-Germain ក្នុងតម្លៃប្រមាណ១៦៦លានផោន, Benjamin Mendy និង Bernardo Silva ផ្លាស់ទៅកាន់ Manchester City ក្នុងតម្លៃសរុបទាំងពីរនាក់៩៥លានផោន និងខ្សែបម្រើ Tiemoue Bakayoko ផ្លាស់ទៅកាន់ Chelsea ក្នុងតម្លៃ៤០លានផោន ។
ខាងក្រោមនេះគឺជាកីឡាករដែលចាកចេញពីក្លិប Monaco
Kylian Mbappe ផ្លាស់ទៅ PSG – £166m
Benjamin Mendy ផ្លាស់ទៅ Man City – £52m
Bernardo Silva ផ្លាស់ទៅ Man City – តម្លៃ43លានផោន
Tiemoue Bakayoko ផ្លាស់ទៅ Chelsea- តម្លៃ40លានផោន
Allan Saint-Maximin ផ្លាស់ទៅ Nice – តម្លៃ9លានផោន
Valere Germain ផ្លាស់ទៅ Marseille – តម្លៃ6.8លានផោន
Abdou Diallo ផ្លាស់ទៅ Mainz-តម្លៃ4.5លានផោន
Nabil Dirar ផ្លាស់ទៅ Fenerbahce – តម្លៃ4លានផោន
Corentin Jeanផ្លាស់ទៅ Toulouse -តម្លៃ4លានផោន
សរុប៖ 329.3 លានផោន។
ខាងក្រោមនេះគឺជាកីឡាករដែល ក្លិបMonaco ទិញមកលេង
Keita Balde ទិញពី Lazio -តម្លៃ27m
Youri Tielemans ទិញពី Anderlecht -តម្លៃ21.6m
Terence Kongolo ទិញពី Feyenoord -តម្លៃ11.5m
Stevan Jovetic ទិញពី Inter -តម្លៃ10m
Adama Diakhaby ទិញពី Rennes – តម្លៃ9m
Soualiho Meite ទិញពី Lille -តម្លៃ7.1m
Jordi Mboula ទិញពី Barcelona -តម្លៃ2.7m
Diego Benaglio ទិញពី Wolfsburg – គ្នានតម្លៃផ្ទេរ
Rachid Ghezzal ទិញពី Lyon -គ្នានតម្លៃផ្ទេរ
Jordy Gaspar ទិញពី Lyon – គ្នានតម្លៃផ្ទេរ
សរុបលុយចំណាយ ៖ 88.9 លានផោន៕ ដេវីត