ខេត្តតាកែវ៖ បុរសម្នាក់ ដែលគេស្គាល់ថាជា បុគ្គលិករបស់វិទ្យុFM អ៊ែន ជែល បានបើកម៉ូតូទៅបុកជាមួយគល់ឈើ បណ្តាលឲ្យធ្លាក់ទឹកស្លាប់ ដែលហេតុការណ៍កើតឡើងនៅចន្លោះពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅពីខាងកើតផ្លូវ ក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
បើតាមប្រភពបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ផាន់ ផាណែត បុគ្គលិករបស់វិទ្យុ FM អ៊ែន ជែល រស់នៅស្រុកព្រៃកប្បាស ហើយនៅយប់ថ្ងៃកើតហេតុខាងលើ គាត់ទំនងជាបានបើកម៉ូតូទៅបុកជាមួយគល់ដើមឈើនាង បណ្ដាលឲ្យទាំងម៉ូតូ និងអ្នកបើកធ្លាក់ចូលទៅក្នុងទឹក ដោយភ្លាមៗនោះពុំមានអ្នកដឹងនោះទេ លុះរហូតមកដល់ម៉ោងប្រមាណ ៥៖៤០នាទី ថ្ងៃខែដដែលទើបមានប្រជាពលរដ្ឋឡើង ហាត់ប្រាណបានប្រទះឃើញ សាកសពបុរសខាងលើ និងម៉ូតូបានធ្លាក់ចូលទៅក្នុងស្រែ។
បន្ទាប់ទទួលបានព៌ត៌មានពីប្រពលរដ្ឋ កម្លាំងជំនាញនៃស្នងការដ្ឋាន បានចុះមកពិនិត្យសាកសព ហើយក៏បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា