ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកនៅក្រោមស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ ខណ្ឌជ្រោយចង្វា កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា សពដែលអណ្តែតទឹកនេះនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ តែបើតាមសម្តីអ្នកដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា សាកសពដែលគេបានប្រទះឃើញនេះមានអាយុប្រហែលជា៣៦ទៅ៣៧ឆ្នាំ មានកម្ពស់១,៦៥ ម៉ែត្រ សម្បុរ សណ្ដែកបាយ មានពាក់អាវដៃវែងឆ្នូត ស្លៀកខោខ្មៅជើងវែង។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពដែលប្រជាពលរដ្ឋប្រទះឃើញនេះប្រហែលជាករណីធ្វើអត្តឃាតច្រើន ជាងលោតទឹកសម្លាប់ខ្លួន ព្រោះនៅលើដង ខ្លួនរបស់សាកសព ឃើញមានស្លាកស្នាមនៅលើគុម្ពត្រចៀកខាងឆេ្វងបែកហូរឈាម។
ក្រោយពីធ្វើកោសល្យវិច័យរួច សាក សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យអាជ្ញាធរមូលដ្ឋាននៅទីនោះយកទៅបូជានៅវត្តថ្មីក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ទៅតាមប្រពៃណី៕ ជ្រោយពេជ្រ