ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយក ដ្ឋាននគរបាលចរាចរណ៍សណ្តាប់ធ្នាប់ សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃ ចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើត ឡើងចំនួន៥២លើក ស្លាប់មនុស្ស២៦នាក់ ក្នុងនោះមាននារី៤នាក់ និងរបួសធ្ងន់ ស្រាល៩០នាក់។
តួលេខនេះបើប្រៀប ធៀបរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៦ កន្លងទៅ មាន ការកើនឡើង១០ករណី ខណៈចំនួនអ្នក ស្លាប់ និងរបួសកើនឡើងដល់៣១នាក់។ ក្នុងរបាយការណ៍បូកសរុបគ្រោះថ្នាក់ចរា ចរណ៍អំឡុងបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃចុងក្រោយ នេះឃើញថា បានកើតឡើងនៅចន្លោះ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៧ ក្រៅពីមានមនុស្ស ស្លាប់និងរបួស ដូចខាងលើ ក៏នៅមានខូចខាតយានយន្តជាច្រើនដូចជាម៉ូតូខូច៧៣គ្រឿង រថយន្ត តូច២២គ្រឿង រថយន្តធំ១គ្រឿង និង យានយន្តផ្សេងៗ១គ្រឿង។
របាយការណ៍ដដែលបន្តថា កត្តាដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រយៈ ពេល៣ថ្ងៃនេះ ដោយសារបើកបរក្នុង ល្បឿនលឿន១៣លើក, ស្រវឹង៨លើក, ប្រជែង៥លើក, មិនគោរពសិទ្ធិ៩លើក, មិនប្រកាន់ស្តាំ៧លើក, បត់គ្រោះថ្នាក់ ៩លើក និងកត្តាយានយន្ត១លើក។
ក្នុងនោះដែររបាយការណ៍បានបង្ហាញថានៅខេត្តព្រៃវែង កើតមានគ្រោះថ្នាក់ចរា ចរណ៍៤លើក ស្លាប់៧នាក់ របួស៦នាក់, កំពង់ស្ពឺកើតឡើង២លើក ស្លាប់៤នាក់, កណ្តាល កើតឡើង៤លើក ស្លាប់៤នាក់, កំពង់ចាម កើតឡើង៦លើក ស្លាប់៣នាក់ របួស៧នាក់, កំពង់ធំ កើតឡើង៣លើក ស្លាប់២នាក់ របួស៣នាក់, តាកែវ កើត ឡើង៣លើក ស្លាប់ម្នាក់ របួស៦នាក់ និង ខេត្តព្រះសីហនុ កើតឡើង២លើក ស្លាប់ ម្នាក់ របួស៣នាក់៕ ប្រាថ្នា