ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងបើករថយន្តទៅបុកម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូដឹកគ្នា ត្រូវរថយន្តមួយគ្រឿងបើកបរយ៉ាងលឿនដូចហោះទៅបុកពេញមួយទំហឹង កាលពីវេលាម៉ោង៧ និង ១០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ រីឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការ ដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាម ច្បាប់។

មន្រ្តីនគរបាលផ្នែកចរាចរណ៍ស្រុកខ្សាច់ កណ្ដាលបានឲ្យដឹងថា រថយន្តបង្កម៉ាក តូយ៉ូតា Tacoma ពណ៌សម្បកឪឡឹក ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ កណ្ដាល 2A-1686 បើកបរដោយឈ្មោះ គ្រុយ ថារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទី លំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល(មានសភាព ស្រវឹងត្រូវបានឃាត់ខ្លួន)។ ចំណែកជន រងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ គុណ សុគា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំ នៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ កណ្ដាល 1M-3661 រួមដំណើរជា មួយឈ្មោះ លី ម៉េងលីន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល(រងរបួសធ្ងន់)។

ប្រភពដដែលបន្តថា នៅមុនពេលកើត ហេតុ គេឃើញរថយន្តបង្កបើកតាមបណ្ដោយ ផ្លូវលេខ៣៨០ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្តបាន ជ្រុលទៅបុកម៉ូតូមួយគ្រឿងខាងលើពេញ មួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ និងអ្នករួមដំណើរ ម្នាក់ទៀតរងបួសធ្ងន់តែម្ដង។

ចំណែកឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចពិនិត្យឃើញថា មានសភាព ស្រវឹងជោកជាំ ពុំមានម្ចាស់ការលើខ្លួនឯងក្នុងពេលបើកបរ។ ចំពោះមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះ វាស់វែងកសាងសំណុំរឿងចាត់ការតាម នីតិវិធី រីឯសាកសពត្រូវបានប្រគល់ឲ្យក្រុមក្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ


ចែករំលែក៖