ព័ត៌មានទាន់ហេតុការណ៍៖

ពេលយប់បោះបាយ​បិណ្ឌឆ្លៀតរំលោភប្រពន្ធគេក្នុងវត្តបានសម្រេច

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗដោយសារបានរំលោភ ប្រពន្ធគេទាំងកំរោលបានសម្រេចនៅក្នុង វត្តនារដូវដាក់បិណ្ឌបុណ្យភ្ជុំ ខណៈដែល នាងបានដេកលក់ពេលកំពុងលក់នំចំណី ក្នុងបរិវេណវត្តសែនសេរីមង្គលជាមួយប្ដីតែលក់នៅកន្លែងផ្សេងគ្នា (ប្ដីលក់កន្លែង ផ្សេង រីឯប្រពន្ធលក់នៅកន្លែងមួយផ្សឹង)។

ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងវត្តសែនសេរីមង្គល ស្ថិតក្នុងភូមិសែន សេរីមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្ត កំពង់ធំ ។

លោក ម៉ៅ ចាន់ធី អធិការរងស្រុក សន្ទុកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ក្រិច សាលីន អាយុ៣០ឆ្នាំ មានទីលំនៅ តំបន់អូរងិន ភូមិសាស្ត្រភូមិថ្មសំលៀង ឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកឯស្ត្រីរងគ្រោះមានអាយុ២១ឆ្នាំ ។

បើតាមមេភូមិសែនសេរីមង្គលបានឱ្យ ដឹងថា មុនពេលកើតហេតុនៅយប់មុនបោះបាយបិណ្ឌស្ត្រីរងគ្រោះព្រមទាំងប្ដីបាន មកលក់នំចំណីនិងអីវ៉ាន់នៅក្នុងបរិវេណ វត្តក្នុងរដូវភ្ជុំបិណ្ឌ ហើយលក់២កន្លែងផ្សេងគ្នាដោយប្ដីលក់មួយកន្លែងប្រពន្ធលក់នៅឆ្ងាយគ្នាបន្តិច។ លុះដល់វេលារំលងអធ្រាត្រ ពេលឃើញឱកាសល្អជនសង្ស័យក៏ចូលទៅចាប់រំលោភនារីជាប្រពន្ធបានសម្រេច។ បន្ទាប់ពីចាប់រំលោភរួចហើយហេតុការណ៍នេះបានផ្អើលឆោឡោដល់ព្រះសង្ឃនិង ប្រជាការពារភូមិក្របួចបានជនសង្ស័យ ភ្លាមៗ ហើយប្រគល់ឱ្យនគរបាលប៉ុស្តិ៍ឃុំក្រយារួចសមត្ថកិច្ចបានបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖