ព័ត៌មានទាន់ហេតុការណ៍៖

មិនចោលក្បួន! ករណីដេញថ្លៃកសាងផ្លូវលំនៅខេត្តត្បូងឃ្មុំនៅតែមានអំពើពុករលួយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ផ្លូវលំចំនួន៤ខ្សែស្ថិតនៅក្នុងស្រុកតំបែរ និងស្រុកត្បូងឃ្មុំ ត្រូវបាន ដាក់ឲ្យដេញថ្លៃ ហើយកាលពីថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៧។ ការដេញថ្លៃនេះក្រុមហ៊ុន ដេញថ្លៃនៅតែមិនចោលវប្បធម៌បោះមេថ្លៃទឹកតែតាមបែបពុករលួយដដែល។

មតិមហាជនសង្កេតឃើញថា ក្រុមហ៊ុនមកចូលរួមដេញថ្លៃមានមនុស្សស្ទើររាប់ រយក្រុមហ៊ុន តែពេលដាក់សំណើដេញ ថ្លៃគេឃើញតែ៩ក្រុមហ៊ុនទេដែលបាន ដាក់សំណើដេញថ្លៃចំនួន៣គម្រោងនៅ ក្នុងស្រុកតំបែរ។ ចំណែកមួយគម្រោង ទៀតនៅក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ក៏មាន តែ៣ក្រុមហ៊ុនដែរ ដែលដាក់សំណើដេញ​ថ្លៃ។ ដោយឡែកក្រុមហ៊ុនផ្សេងទៀតត្រូវ បានអ្នកបោះមេថ្លៃទឹកតែចាប់ទាញប្រតាយ ប្រតប់គ្នា​នៅខាងក្រៅមិនឲ្យចូលទៅដាក់ សំណើដេញថ្លៃទេព្រោះថាក្រុមហ៊ុននោះ ទារថ្លៃទឹកតែខ្ពស់ពេក។

តែទោះជាយ៉ាងណាក៏អ្នកចាំយកថ្លៃទឹក តែនៅតែសប្បាយចិត្តទាំងអស់គ្នាដោយ សារតែមានការចរចាថ្លៃទឹកតែត្រូវរ៉ូវគ្នា ដោយតម្លៃធ្លាក់ចុះបន្តិចបន្តួចតែប៉ុណ្ណោះ។

ការដេញថ្លៃនៅក្នុងឃុំតំបែរតម្លៃប៉ាន់ ស្មានដាក់ឲ្យដេញថ្លៃគឺ៥៤.៦៨៨.​១៥៧ រៀលបានទៅលើក្រុមហ៊ុន ជា កក្កដា ត្រូវរូ៉វ គ្នាក្នុងតម្លៃ៥៤.៣៦០.០០០រៀល ឃុំ​សេដា តម្លៃប៉ាន់ស្មានដាក់ឲ្យដេញថ្លៃ គឺ៧៩.១៧៧.០៦៥រៀលបានទៅលើ ក្រុមហ៊ុន ហង្ស សុខគួយ ត្រូវរ៉ូវគ្នាក្នុងតម្លៃ ៧៧.៧៦០.០០០រៀល ឃុំគោកស្រុក តម្លៃប៉ាន់ស្មានដាក់ឲ្យដេញថ្លៃគឺ ៥៤. ២៧១.៣០៥រៀល បានទៅលើក្រុមហ៊ុន ឡេង សេងហុង ត្រូវរ៉ូវគ្នាក្នុងតម្លៃ៥១.​៥០០.០០០រៀល និងឃុំគរ ស្ថិតក្នុងស្រុក ត្បូងឃ្មុំ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញថ្លៃគឺ ៧៨.០៥៥.៤៨២រៀល បានទៅលើក្រុម ហ៊ុន វេង ស្រ៊ុន ត្រូវរូ៉វគ្នាក្នុងតម្លៃ ៧៥.​៦៧៧.២០០រៀល។ ឃើញថាការចុះ តម្លៃតិចបំផុតវាផ្ទុយពីការដេញថ្លៃផ្លូវ នៅ ក្រុងសួងខេត្តត្បូងឃ្មុំតម្លៃប៉ាន់ស្មានជាង ១០០លានរៀលចុះតម្លៃនៅសល់ តែជាង ១០លានរៀល នៅមានក្រុមហ៊ុនគេអាច ​ធ្វើបានទៀត។

ក្នុងឱកាសដេញគម្រោងនោះដែរលោក នាដ្ឋ រ៉ាវុធ អភិបាលស្រុកតំបែរថ្លែងថា ក្រុមហ៊ុនមកដេញថ្លៃឃើញថាច្រើនស្ទើរ រាប់រយក្រុមហ៊ុនតែពេលដាក់សំណើដេញ ថ្លៃ១គម្រោងមានតែ៣ក្រុមហ៊ុនអ៊ីចឹងទៅ វិញ។ លោកបានបន្តទៀតថា តើអ្នកផ្សេង ទៀតគេមកធ្វើអី? ៕ ហេង នរិន្ទ្រ


ចែករំលែក៖